អត្ថបទ សូរ្យរិទ្ធ៖
នៅព្រឹកម៉ោង ៩.០០ ថ្ងៃទី ១០ មេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសំឡេងពិសេសនិងចាំបាច់ ស្តីពីការសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលមានពាក់ព័ន្ធជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ ។
ប្រសាសន័ដំបូងបំផុតគឺ សម្តេចបានចូលរួមមរណទុក្ខជាមួយគ្រួសារសពទាំង ២៤ នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ និងបានផ្តាំផ្ញើសុខទុក្ខចំពោះអ្នកជំងឺកូវីដ-១៩ កំពុងព្យាបាល និងកំពុងធ្វើចត្តាឡីស័កទាំងឡាយ ។ សម្តេចលើកឡើងថា ក្នុងព្រត្តិការណ៍ ២០ កុម្ភៈមិនបានថមថយទេ ដែលមកពីមេរោគវាបម្លែងលឿនពេក ធ្វើឲ្យវាកាន់តែធ្ងន់ទៅវិញ រហូតមកទល់នឹងថ្ងៃនេះមានអ្នកជំងឺ ៤.០៨០ នាក់ ។
ស្ថិតក្នុងស្ថានភាពប្រឈមបែបនេះ សម្តេចតេជោ ហ៊ុន សែន ដែលជាមនុស្សមិនធ្លាប់រត់ចោលពលរដ្ឋ បានរិះរក និងចេញវិធានការណ៍អន្តរាគមន៍ ៣ ដើម្បីជួយពលរដ្ឋដែលជួបការលំបាកនឹងវិបត្តិកូវីដ-១៩ ។
អន្តរាគមន៍ទី ១៖
អន្តរាគមន៍ទី២
អន្តរាគមន៍ទី៣៖
សម្រាប់កម្មករ កម្មារិនី ក្នុងម្នាក់ក៏ចាត់ទុក១គ្រួសារ បានទទួលបង់ថ្លៃទឹក ភ្លើងជំនួស ពីរាជរដ្ឋាភិបាលដែរ។
នេះជាការយកចិត្តទុកដាក់ដ៏លម្អិត និងងម៉ត់ចត់របស់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន ដែលហត់នឿយជាមួយនឹងការមើលថែសុខុមាលភាព ជីវភាពទៅលើពលរដ្ឋខ្មែរខ្លួន ។ រាជរដ្ឋាភិបាលប្រឹងណាស់ តែមានមនុស្សកំហូចហៅសម្តេចថា បុរសផ្តាច់ការ តែសម្តេចផ្តាំទៅវិញថា «សម្តេចសុខចិត្តឲ្យគេហៅបុរសផ្តាច់ការ ឲ្យតែជាតិខ្ញុំបានរស់» ។ នយោបាយឈ្នះ ឈ្នះ សម្តេចជាអ្នកធ្វើ បើសម្តេចមិនម៉ឺងម៉ាត់ តើប្រទេសទៅជាស្អី? ចឹងសុខចិត្តចាប់មនុស្ស ម្នាក់ ២ តែដើម្បីសុវត្ថិភាពមនុស្សជាង ១៦ លាននាក់ ៕