កាសែតបរទេស TheStar និយាយាពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យជនបរទេសគ្រប់រូបចាក់វ៉ាក់សាំងដោយមិនគិតថ្លៃ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី10 ខែមេសា ឆ្នាំ2021 ម៉ោង 5:38 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

សេចក្តីថ្លែងការណ៍ពីក្រសួងសុខាភិបាលកម្ពុជា ចែងពីយន្តការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ធ្វើឡើងទៅលើជនបរទេសដែលអាស្រ័យនៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា នឹងចាក់ជូនដោយមិនគិតថ្លៃ  ។

ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ថា ជនបរទេសគ្រប់រូបដែលអាស្រ័យនៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ហើយមិនស្ថិតនៅក្រោមយុត្តាធិការរបស់អង្គការសហប្រជាជាតិ (UN) ដែលជាអង្គការអន្តរជាតិ អង្គការទ្វេភាគី ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ស្ថានទូត ឬ អង្គការក្នុងស្រុក មានសិទ្ធិចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ។

ក្នុងនេះ ក្រសួងការងារជាអ្នកទទួលខុសត្រូវទៅលើបញ្ជីឈ្មោះជនជាតិបរទេសដែលកាន់វីសា ឬ វីសា «E»  និងមានលិខិអនុញ្ញាតធ្វើការដែលចេញដោយក្រសួងការងារ គ្របដណ្តប់លើវិនិយោគិន អ្នកជំនួញ អ្នកធ្វើការមានស្នាដៃជំនាញ សិល្បករ គ្រូពេទ្យ គ្រូបង្រៀន កីឡាករ អ្នកប្រឹក្សា និងអ្នកជំនាញ ដោយពួកគាត់មានលិខិតឆ្លងដែនទិដ្ឋាការ និងប័ណ្ណការងារត្រឹមត្រូវ ដើម្បីទទួលបានសិទ្ធិចាក់វ៉ាក់សាំង ។

សេចក្តីថ្លែងការណ៍ បានណែនាំអាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងខេត្ត ប្រមូលបញ្ជីឈ្មោះជនបរទេសដែលមិន​មែនស្ថិតនៅក្នុងចំណោមក្រុមខាងលើ ដូចជាជនជាតិខ្មែរអ្នកកាន់លិខិតឆ្លងដែនបរទេស និងទិដ្ឋាការ «K», ជនបរទេសដែលរៀបការជាមួយជនជាតិខ្មែរ ជនបរទេសចូលនិវត្តន៍ ហើយជនបរទេសដែលបានរស់នៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់អស់រយៈពេលជាយូរមកហើយ ដែលតម្រូវឱ្យមានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ ដើម្បីទទួលថ្នាំវ៉ាក់សាំងបង្ការ​ ។

ជនបរទេសដែលបានចុះឈ្មោះចាក់វ៉ាក់សាំងនឹងត្រូវទៅចាក់វ៉ាក់សាំងតាមពេលវេលា និងទីកន្លែងសមស្រប តាមកម្មវិធីចាក់វ៉ាក់សាំងរបស់ក្រសួង ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម