ប្រទេសហ្វីលីពីនមួយទៀតហើយ បានផ្អាកចាក់វ៉ាក់សាំង «អាស្ត្រា សេណេកា» ដល់អ្នកក្រោមអាយុ ៦០ឆ្នាំ

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី10 ខែមេសា ឆ្នាំ2021 ម៉ោង 8:40 នាទី ល្ងាច

REUTERS/Lisa Marie David

ដោយ សូរ្យសែង៖

ផ្នែកសុខាភិបាលប្រទេសហ្វីលីពីនបាននិយាយថា ហ្វីលីពីនបានផ្អាកចាក់វ៉ាក់សាំងការពារកូវីដ-១៩ ប្រភេទ អាស្ត្រា សេណេកា (Astrazeneca Plc.) ឲ្យប្រជាជនក្រោមអាយុ ៦០ ឆ្នាំបណ្តោះអាសន្ន រង់ចាំការណែនាំពីអង្គការសុខភាពពិភពលោកសិន ដោយសារ «កំណកឈាម» ។

REUTERS/Yves Herman/File Photo

មិនត្រឹមតែប្រទេសហ្វីលីពីនមួយនេះទេ ដែលផ្អាកចាក់វ៉ាក់សាំងអាស្ត្រា សេណេកា នេះ គឺមុននេះក៏មានបណ្តាប្រទេសអឺរ៉ុបជាច្រើនផងដែរ ដែលផ្អាកចាក់ឲ្យអ្នកមានអាយុតិច ក្រោយពីមានរបាយការណ៍ផ្ទុះថា វ៉ាក់សាំងរបស់អាស្ត្រាសេណេកា បង្កឲ្យមាន «កំណកឈាម» ។

និយ័តករឱសថ និងផលិតផលសុខភាពរបស់ចក្រភពអង់គ្លេស (MHRA) និងសហភាពអឺរ៉ុប (EMA) បានវាយតម្លៃពីការកើតឡើងនូវកំណកឈាម ជំងឺស្ទះសរសៃឈាមដែលកម្រមានណាស់ ។

លោក អេរិច ដូមីងហ្គោ ប្រធានអង្គការអាហារ និង ឱសថប្រទេសហ្វីលីពីននិយាយថា ទោះនៅមិនទាន់មានរបាយការណ៍កើតហេតុការណ៍នៅក្នុងប្រទេសក៏ដោយ តែខាងអ្គការអាហារ និងឱសថ បានផ្អាកការចាក់វ៉ាក់សាំងនេះឲ្យប្រជាជនដែលមានអាយុទាបជាង ៦០ ឆ្នាំបណ្តោះអាសន្នហើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម