សារថ្មី សម្តេចតេជោបញ្ជាដាច់ខាត អ្នកទៅលេងស្រុក មិនអាចចូលក្រុងវិញ ដរាបណាទីក្រុងភ្នំពេញបើក
ភ្នំពេញ និងទីក្រុងតាខ្មៅ នៅតែចរាចរបន្តមាន ដូច្នេះសម្តេចបញ្ជាក់សាជាថ្មីម្តងទៀត បញ្ជាឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋនៅផ្ទះណាគឺនៅផ្ទះនោះ ភូមិណានៅភូមិនោះ នៅស្រុកណាគឺនៅស្រុកនោះ ក្នុងរយៈពេល ១៤ ថ្ងៃ សូមឲ្យបងប្អូនទ្រាំទ្រនូវការលំបាក ក្នុងស្ថានភាពប្រទេសជាតិជួបការលំបាក ។
សម្តេចបញ្ជាក់ថា ប្រសិនបើបិទ ១៤ ថ្ងៃហើយ បងប្អូននៅតែបំពាន ហើយសភាពការណ៍មិនថយចុះ សម្តេចនឹងអូសបន្លាយពេលនៃការបិទភ្នំពេញ-ទីក្រុងតាខ្មៅ អាចនឹងបិទខេត្តមួយចំនួនទៀតយោងទៅលើការចាំបាច់ ។ សម្តេចថា ប្រសិនគ្មានកិច្ចសហការពីប្រជាពលរដ្ឋទេ យើងពិបាកនឹងទទួលជោគជ័យ ហើយប្រសិនបើគ្មានការអនុវត្តន៍ដ៏ម៉ឺងម៉ាត់ពីស្ថាប័នមានសមត្ថកិច្ច ជាពិសេសនគរបាល និង អាវុធហត្ថ ក៏ដូចជាអាជ្ញាធរគ្រប់ថ្នាក់ទៀតទេ គឺយើងមិនអាចទទួលជោគជ័យបានទេ ដូច្នេះការបិទនេះ គឺមិនឲ្យប្រជាជនចេញពីផ្ទះតែម្តង លើកលែងតែករណីមួយចំនួន ហើយសូមកុំប្រើប្រាស់ករណីលើកលែងនោះ ធ្វើជាលេសដើម្បីការចាកចេញរបស់បងប្អូនដែរ ឥឡូវបញ្ជាដាច់ខាតមិនឲ្យមនុស្សចេញពីទីក្រុងភ្នំពេញ ហើយក៏មិនអនុញ្ញាតឲ្យមនុស្សទៅស្រុក ពេលត្រឡប់មកវិញចូលទីក្រុងភ្នំពេញ អ្នកដែលបានទៅលេងស្រុក ហើយត្រឡប់ចូលមកទីក្រុងភ្នំពេញ ត្រូវនៅនឹងស្រុក ១៤ ថ្ងៃ រហូតដល់ពេលភ្នំពេញត្រូវបានបើក ។
ការចេញបញ្ជានេះ គឺសំដៅកាត់បន្ថយនូវការចម្លង រវាងអ្នកនៅផ្ទះមួយទៅផ្ទះមួយ ភូមិមួយទៅភូមិមួយ ឃុំមួយទៅឃុំមួយនៅក្នុងទីក្រុងភ្នំពេញ ហើយក៏កាត់បន្ថយកាត់ផ្តាច់ការចម្លងពីទីក្រុងភ្នំពេញទៅកាន់ខេត្ត ពីខេត្តមកកាន់ទីក្រុង ភ្ណំបេញ ដូច្នេះអ្នកនៅក្នុងទីក្រុងភ្នំពេញមិនត្រូវបានចេញដំណើរទៅតាមខេត្ត អ្នកខេត្តចូលមកទីក្រុងដែរ ។ អ្នកដែលទៅលេងស្រុកក្នុងពេលបុណ្យចូលឆ្នាំនេះ មិនត្រូវអនុញ្ញាតឲ្យចូលទីក្រុងភ្នំពេញទេ ។
សម្តេចបាននែនាំដល់កងកម្លាំងនគរបាល អាវុធហត្ថ ត្រូវរក្សាគម្លាត កុំមានការធ្វេសប្រហែស ដោយទៅកៀកអ្នកដំណើរ និងការពិនិត្យលិខិតស្នាម សុំស្នើយកចិត្តទុកដាក់កម្លាំងប្រតិបត្តិការ ត្រូវរកមធ្យោបាយណាធ្វើទៅបាន ចៀសវៀសឆ្លងមកលើកម្លាំង ។ សម្តេចដាក់បញ្ជាថា គ្មានការលួចដឹកមនុស្ស ទោះឡានកងទ័ព រថយន្តនគរបាល រថយន្តពេទ្យ ជាដើម ។
សម្តេចបញ្ជាដាច់ខាត ការផឹកស៊ីក៏នៅបន្តកម្រិតខុសៗគ្នា ចាត់វិធានការតឹងរឹងបំផុត មិនអាចឲ្យមានការស៊ីផឹក ប្រមូលផ្តុំគ្មានអនុវត្តច្បាប់ លើកទឹកចិត្តឲ្យអ្នកបំពានច្បាប់បបញ្ជូនទៅតុលាការ
ពេលវេលានេះ មិនថា អ្នកធំ អ្នកតូច អ្នកមាន អ្នកក្រ នៅផ្ទះណាផ្ទះនោះ ភូមិណាភូមិនោះ ព្រះសង្ឃគង់នៅវត្តណា នៅវត្តនោះ កុំឲ្យឆ្លងពីផ្ទះ១ទៅផ្ទះ១ ភូមិ១ទៅភូមិ១ ។
សូមកុំឲ្យមនុស្សម្នាក់ បំផ្លាញមនុស្សរាប់រយ រាប់ពាន់លាន ៕
ដោយ សាវុឌ្ឍ