ឆាកប្រយុទ្ធដ៏សាហាវរវាងកងទ័ពកាឈីន និងកងទ័ពភូមា ជំនួយខាងផ្លូវអាកាស

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី17 ខែមេសា ឆ្នាំ2021 ម៉ោង 1:45 នាទី ល្ងាច

យោធាភូមាត្រៀមបញ្ជូនទៅកាន់សមរភូមិ

អទ្ថបទ សូរ្យសែង៖

កាលពីថ្ងៃទី ១៥ ខែមេសា បើកឆាកប្រយុទ្ធគ្នាមួយដ៏ធំ រវាងកងទ័ពមីយ៉ាន់ម៉ា (ភូមា) ជាមួយកងប្រដាប់អាវុធជន​ជាតិ​កាឈីន ក្នុងនាមដែលគេហៅថា «កងទ័ពឯករាជ្យកាឈីន (Kachin Independence Army (KIA)» ។ នេះបើតាមការរាយការណ៍ទីភ្នាក់ងារព័ត៌មាន The Irrawaddy ។

កងទ័ពកាឈីន (KIA)

អ្នកឃើញហេតុការណ៍រៀបរាប់ថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅមូលដ្ឋានកងទ័ពភូមា តំបន់បរិវេណណាំយូ ស្រុកតៈណៃ ដោយខាងកងទ័ព KIA វាយលុកចូលមុន បន្ទាប់មកទើបខាងកងទ័ពភូមាបញ្ជូនយន្តហោះប្រយុទ្ធ ២ គ្រឿងវាយប្រហារតាមអាកាស ។

វរសេនីយឯក នាង ប៊ូ ជាមន្រ្តីក្រុមប្រដាប់អាវុធជនជាតិកាឈិនបាននិយាយថា«ជនជាតិកាឈិនមិនទាន់អាចចាប់ យកមូលដ្ឋានទ័ពភូមាបានទេ ចាប់តាំងពីការវាយប្រហារតាមអាកាស បានបង្ខំឱ្យកម្លាំងរបស់យើងដកថយសិន តែខ្ញុំអាចប្រាកដថា ពួកគេបានបាត់បង់ទាហានជាច្រើនប្រមាណ ១០០ នាក់» ។

វេម៉ោង ៤.០០ នាទីហៀបភ្លឺ ថ្ងៃទី ១៦ មេសា កងទ័ពកាឈីនបានរៀបផែនការវាយចូលមូលដ្ឋានកងទ័ពភូមាម្តងទៀត តាមរយៈការប្រើប្រាស់គ្រាប់មីន ដើម្បីស្ទាក់ផ្លូវដែលរថយន្ដយោធាជាង ១៦ គ្រឿងចល័តរបស់ខ្លួនដើម្បីបង្វែរទៅមូលដ្ឋានយោធាអាឡាវប៊ូម(Alaw Bum)ដែលជាជួរភ្នំក្បែរព្រំដែនចិន ។

កងទ័ពកាឈីន (KIA)

មូលដ្ឋានយោធាអាឡាវប៊ូម(Alaw Bum)ត្រូរវបានកងទ័ពកាឈីនវាយដណ្តើមបានតាំងពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ មកម៉្លេះ ហើយនៅថ្ងៃទី ១០ មេសា ទាហានទាំងពីរភាគីបានវាយប្រយុទ្ធគ្នាដ៏សាហាវ ។ បន្ទាប់ពីនោះក៏ស្ងាត់រហូតមកដល់ថ្ងៃទី ១៦ មេសា ប៉ុន្តែខាងភាគីកងទ័ពភូមាបានបញ្ជូលកម្លាំងពល ដែលអាចដឹងថាមានការប្រយុទ្ធគ្នាក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ។

ចំពោះអ្នកភូមិបានជម្លៀសខ្លួនទៅរកកន្លែងមជ្ឈមណ្ឌលប្រជុំកាឈីនឈ្មោះបែបទិស្ត ក្នុងស្រុកម៉ូម៉ក ក្រោយយោធាភូមាវាយប្រហារតាមផ្លូវអាកាស ៕

ទង់សញ្ញារបស់កងទ័ពឯករាជ្យរដ្ឋកាឈីន

 

ប្រែសម្រួលពីវេបសាយ khaosod

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម