បទយកការណ៍៖ ភាពហត់នឿយរបស់សមត្ថកិច្ច គឺដើម្បីសុខភាពប្រជាជន!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី17 ខែមេសា ឆ្នាំ2021 ម៉ោង 9:32 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ បិទខ្ទប់ភ្នំពេញ-តាខ្មៅ និងឲ្យប្រជាពលរដ្ឋនៅផ្ទះណាគឺនៅផ្ទះនោះ នៅភូមិណានៅភូមិនោះ និងខណ្ឌណានៅខណ្ឌនោះ យើងសង្កេតឃើញកងកម្លាំងតាមគោលដៅព្រំខណ្ឌ និងច្រកផ្លូវឆ្លងជាច្រើនត្រូវបានបិទ បិទរនាំងដែកក៏មាន ចងខ្សែពាំងផ្លូវក៏មាន ដោយមានកងកម្លាំងឈរ យាមទាំងព្រះអាទិត្យក្នុងខែចេត្រឡើងក្តៅហែង និង ក្រោមតំណក់ភ្លៀងខែចេត្រនាពេលរាត្រី ។

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដកាន់កន្លែងព្យាបាលនៅផ្លូវវេងស្រេង

បទបញ្ជារបស់នាយករដ្ឋមន្ត្រី បានរំញោចស្មារតីពលរដ្ឋយើងចូលរួមអនុវត្តបានយ៉ាងល្អ ។ នៅតាមមហាវិថី តេរវិថីនិងផ្លូវតូច ធំ ក្នុងរាជធានីភ្នំពេញមានសភាពស្ងាត់ជ្រងំ យូរៗយើងសង្កេតឃើញម៉ូតូដឹកជញ្ជូន និងរថយន្តបំពេញការងារ បើកមួយៗ និងម៉ូតូពលរដ្ឋជិះរកទិញចំណីអាហារនៅទីកន្លែងជិតៗផ្ទះរបស់ខ្លួន ។ ថ្មើនេះកាលមុនផ្ទុះកូវីដ-១៩ មហាវិថី និងផ្លូវនានាពោរពេញទៅដោយការកកស្ទះ និងចរាចរណ៍ឆ្វេចឆ្វាច និងលាន់ស្នូរស៊ីផ្លេទ្រហឹង ។

មុខគាត់ឡើងខ្មៅដោយសារមេឃក្តៅខ្លាំង

ក្រោមស្ពានអាកាសផ្សារដីហុយ

ចំណុចខាងកើតស្ពានប៉ឺឡេ

ឃើញសភាពបែបនេះ យើងមានសេចក្តីត្រេកអរ ដែលឃើញប្រជាពលរដ្ឋខ្មែរយើងសឹងទាំងអស់បានចូលរួមទប់ស្កាត់មេរោគដ៏សាហាវជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលរបស់យើង ដែលវាកំពុងផ្ទុះរាតត្បាតគួរឲ្យបារម្ភ ។ ពេលនេះ ជាងពេលណាទាំងអស់ សូមនឹងធឹងអារម្មណ៍ ប្រៀបដូចមនុស្សនៅក្នុងទូកតែមួយ កូំឆ្លេឆ្លា ទុកឲ្យសម្តេចតេជោកាច់ចង្កូតតម្រង់ទិស ឲ្យទូកទៅមុខដើម្បីភាពសុខដុមរបស់ពលរដ្ឋមករកសភាពដូចដើមវិញ ។

ឈរយាម តែមិនភ្លេចអាល់កុលនៅនឹងដៃរហូត

 

 

គាត់ហត់នឿយ ដោយសារគេរង់ចាំសុំឆ្លងដែនដី

យើងបានជិះតាមគោលដៅរបស់កងកម្លាំងការពារនីមួយៗ អ្វីដែលយើងខ្លោចចិត្ត គឺការឈរប្រចាំការតាមច្រកបិទក្រោមកាំរស្មីសូរ្យសែងដ៏ក្តៅហែង និងចុករួយសព្វអស់ជើងដៃ ពេលថ្ងៃឈរចាំការពារការចេញ-ចូល ចំអាកាសធាតុក្តៅពីថ្ងៃ ភ្លៀងពេលយប់ ដូចនៅចំណុចច្រមុះជ្រូកក្បាលថ្នល់ផ្លូវ ៦០ ម៉ែត្រ ម៉ោងជិត ១៩.០០ទៅហើយ ភ្លៀងមួយមេបានធ្លាក់ស្រោច ទទឹកទាំងកងកម្លាំង ទទឹកទាំងពលរដ្ឋដែលឈរសុំចាំឆ្លងទាំងទៅមក! តើឆ្លងទៅណា បើបម្រាមឲ្យបិទទៅហើយនឹង? កងកម្លាំងពួកគាត់ក៏បែកគ្រួសារ គាត់ហូបបាយកញ្ចប់ មិនបានជួបមុខកូន មិនបានឱបកូនប្រពន្ធ ឪពុក​ម្តាយ «ភាព​ហត់នឿយរបស់ពួកគាត់ គឺដើម្បីសុខភាពប្រជាពលរដ្ឋ» ប៉ុន្តែអ្វីដែលពួកគាត់បានទទួលមកវិញ គឺអារម្មណ៍ខឹងរបស់​ពលរដ្ឋមួយចំនួនដ៏តូចមកលើសមត្ថកិច្ច ដែលម៉ឺងម៉ាត់ក្នុងភារកិច្ច ។

កងកម្លាំងយាមគោលដៅអង់តែនទួលគោក សង្ហា តែម៉ឺងម៉ាត់

ពីព្រឹកទលល្ងាច ពួកគាត់អត់បានសម្រាកទេ នៅផ្លូវវេងស្រេង

ការយកការណ៍របស់គេហទំព័រ «មតិអ្នក» នៅថ្ងៃនេះគឺសង្ឃឹមថា ការចង្អុលទិស និងដាក់វិធានការណ៍ដ៏ឈ្លាសវៃ រហ័ស រហួនរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាភាពសុខដុមនីយកម្មរបស់ពលរដ្ឋទូទាំងប្រទេសនឹងវិលមករកដូចសភាពដើមវិញហើយ បូកថែមទាំងការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងទៀត សេដ្ឋកិច្ចសង្គមនឹងចាប់ផ្តើមដើរទៅមុខជាក់ជាពុំខាន ៕

មើលទៅគាត់ហត់នឿយហើ់យ

ព្រលប់ហើយពួកគាត់នៅឈរយាមទៀត

 

ត្រើយខាងកើតជ្រោយចង្វា

ស្ពានស្ងាត់ជ្រងំក្រោមស្ពានអាកាសផ្សារដីហុយ

រថយន្តពេទ្យមកទទួលអ្នកជំងឺកូវីដនៅម្តុំផ្សារត្រពាំងថ្លឹង

ផ្លូវវេងស្រេងនៅមានអ្នកចាំឆ្លងដែន

គល់ស្ពានជ្រោយចង្វារត្រើយខាងលិច

ផ្លូវតូចបិទសង្កសី និងខ្សែ

ភ្លៀងមួយមេទទឹកទាំងសមត្ថកិច្ច ទាំងអ្នកចាំឆ្លង នៅជ្រមុះជ្រូកផ្លូវ ៦០ ម៉ែត្រ

គោលដៅបិទនៅគល់ស្ពាយជ្រោយចង្វា ត្រើយខាងលិច

តាមផ្លូវមានស្ងប់ស្ងាត់

ឃើញគាត់ឈររហូត ភ្នែកសម្លឹងក្រែងមានអ្នកល្មើស

បងប្អូនធុញថប់ ចុះពួកគាត់មិនចេះធុញថប់ឬ?


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម