ចប់ការបិទខ្ទប់ ក្រសួងការងារណែនាំម្ចាស់រោងចក្រ ឲ្យបើកប្រាក់ឈ្នួលដើមខែមេសាដែលមិនទាន់បានបើកពីមុន ដល់កម្មករ និយោជិត និងប្រាក់ឧបត្ថម្ភតាមលទ្ធភាព

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី19 ខែមេសា ឆ្នាំ2021 ម៉ោង 4:35 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

នៅថ្ងៃទី ១៩ មេសានេះ ក្រសួងការងារបានចេញសេចក្តីណែនាំ ស្តីពីការបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា និងប្រាក់ឧបត្ថម្ភបន្ថែមរបស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដល់កម្មករ និយោជិត ក្នុងអំឡុងពេលនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានី និងក្រុងតាខ្មៅនៃខេត្តកណ្តាល ។

ដើម្បីធានាផលប្រយោជន៍របស់ កម្មករ និយោជិតនៅក្នុអអឡុងពេលបិទខ្ទប់នេះ ក្រសួងការងារសូមណែនាំដូចតទៅ ៖

១. ត្រូវរក្សាប៉ុស្តិ៍ការងារ រក្សាអតីតភាពជូនកម្មករ និយោជិត

២. ត្រូវបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា (ពីថ្ងៃទី ១-១៤ មេសា) ប្រសិនមិនទាន់បើកពីមុន, ការបើកនេះធ្វើនៅពេលបញ្ចប់ការបិទខ្ទប់ ។

៣. ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមទៅតាមលទ្ធភាព ដោយផ្អែកលើស្មារតីមនុស្សធម៌ សាមគ្គីភាព និងទំនួលខុសត្រូវក្នុងគ្រាជួបការលំបាករួមនេះ, ការបើកនេះធ្វើនៅពេលបញ្ចប់ការបិទខ្ទប់ ។

សូមអានខ្លឹមសារលម្អិតដូចខាងក្រោម ៖


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម