ក្តីសង្ឃឹមមួយទៀត! វ៉ាក់សាំងការពារកូវីដ-១៩ ប្រភេទ mRNA របស់ចិន សាកល្បងជិតសម្រេច!

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី19 ខែមេសា ឆ្នាំ2021 ម៉ោង 9:14 នាទី ល្ងាច

បកប្រែពីវេបសាយ springnews

ដោយ សូរ្យសែង៖

ស្ថានីយវិទ្យុរបស់ចិន ឬ CNR បាយរាយការណ៍ពីការអភិវឌ្ឍវ៉ាក់សាំងការពារកូវីដ-១៩ ប្រភេទ mRNA រប់សចិន កំពុងត្រៀមសាកល្បងដំណាក់កាលទី ៣ ក្នុងខែឧសភាខាងមុខនេះ ។

ការសាកល្បងវ៉ាក់សាំង mRNA នៅដំណាក់កាលទី ២ បានឆ្លងកាត់យ៉ាងល្អ ។ វ៉ាក់សាំងនេះត្រូវបានដំណើរការដោយមានកិច្ចសហការជាមួយក្រុមហ៊ុន (Suzhou Abogen Biosciences) នៃវិទ្យាស្ថាន វិទ្យាសាស្ត្រវេជ្ជសាស្រ្តយោធា (AMMS) និងក្រុមហ៊ុន (Walvax Biotechnology) ដំណើរការទៅយ៉ាងរលូន និងជិតបញ្ចប់ទាំងស្រុងហើយ ។

របាយការណ៍ផ្សព្វផ្សាយថា ការសាកល្បងរយៈកាលទី ៣ នេះ នឹងប្រព្រឹត្តទៅនៅខាងក្រៅប្រទេសចិនក្នុងខែឧសភា  ដោយក្នុងដំណាក់កាលនេះ នឹងត្រូវបានសហការយ៉ាងជិតស្និទ្ធពី Tigermed អង្គការស្រាវជ្រាវតាមកិច្ចសន្យា (CRO) របស់ចិន ដោយបន្ថែមថា វ៉ាក់សាំងនេះផលិតបាន ១២០ លានដូសក្នុងមួយឆ្នាំ ដោយចាប់ផ្តើមនៅត្រីមាសទី ៣ ឆ្នាំ ២០២១ នេះ ។

បច្ចុប្បន្ន ស្ថានការណ៍កូវីដ-១៩ កំពុងធ្វើឲ្យពិភពលោកមានវិបត្តិវិលក្បុង ដោយមានអ្នកឆ្លងដល់ជាង ១៤០ លាន និងស្លាប់ ៣ លាននាក់ទៅហើយ ។

សម្រាប់ mRNA នៅក្នុងវ៉ាក់សាំងនឹងចូលក្នុងកោសិកាមនុស្ស ហើយបង្កឲ្យកើត antigens ទៅរំញោចប្រព័ន្ធភាពស៊ាំដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្លែងខ្លួន ដើម្បីឱ្យរាងកាយនឹងបានបង្កើតភាពស៊ាំបន្តបាន ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម