ពលរដ្ឋសង្កាត់បឹងសាឡាង ៦០០ គ្រួសារ ទទួលអំណោយសម្តេចតេជោ ហ៊ុន សែន

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី20 ខែមេសា ឆ្នាំ2021 ម៉ោង 1:20 នាទី ល្ងាច

ស្ថិតក្នុងស្ថានភាពជួបការលំបាក ការលំបាករបស់ប្រជាជនក៏ដូចការលំបាករបស់រាជរដ្ឋាភិបាល ប្រមុខរដ្ឋាភិបាល គឺសម្តេចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍សំណេះសំណាលជាមួយកម្មករថា «កូន ក្មួយចាំឲ្យច្បាស់ បុរសម្នាក់នេះមិនរត់ទៅណាចោលពលរដ្ឋខ្លួនទេ ខ្ញុំមានសញ្ជាតិខ្មែរតែមួយ នៅជាមួយបងប្អូនជានិច្ច...» ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីភ្នំពេញ បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនពលរដ្ឋចំនួន ៦០០ គ្រួសារ ដែលស្ថិតនៅតំបន់ក្រហមបិទខ្ទប់ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលអមដំណើរដោយឯកឧត្តម កិត្តិនីកោសលបណ្ឌិត ឱម យ៉ិនទៀង ទេរសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទួលគោក ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌទួលគោក ឯក ឃុនដឿន ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ក្នុងស្ថានការណ៍ដ៏លំបាកនេះ មានតែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានក្តីបារម្ភខ្វល់ខ្វាយយ៉ាងខ្លាំង បានគិតគូរសព្វបែបយ៉ាងទាំងអស់ ធ្វើយ៉ាងណាដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកាចសាហាវកូវីដ-១៩នេះ ។ «...សូមបងប្អូនពុកម៉ែនាំគ្នាគោរព ៣ការពារ ៣កុំ ឲ្យបានម៉ឺងម៉ាត់ និងអនុវត្តឲ្យបានល្អ...», «សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានខិតខំប្រឹងប្រែង និងគិតគូរខ្ពស់ណាស់... អំណោយសង្គ្រោះបន្ទាន់ទាំងនេះ សម្រាប់ជួយជីវភាព មានអង្ករ ត្រខ មី ទឹកស៊ីអ៊ីវ ទឹកត្រី និងថវិកា ៣០ ម៉ឺនរៀលក្នុងមួយគ្រួសារ» ។

ចុងក្រោយលោកជំទាវបានផ្តាំផ្ញើឲ្យបងប្អូនពុកម៉ែកុំភ្លេចនូវរាល់វិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដាក់ចេញ ។

ក្នុងនេះសូមជម្រាបថា ប្រសិនបងប្អូននៅតំបន់ផ្សេងៗដែលត្រូវការស្បៀងបន្ទាន់ សូមទាក់ទងតាមផេករបស់រាជធានី និងខណ្ឌទាំង ១៤ ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម