បងប្អូននៅតំបន់ក្រហមងាយស្រួលហើយ រថយន្តស្បៀង ៦គ្រឿងរបស់ក្រសួងពាណិជ្ជកម្ម ត្រៀមលក់ស្បៀងជូនបងប្អូន

ព័ត៌មានសង្គមថ្ងៃពុធ ទី21 ខែមេសា ឆ្នាំ2021 ម៉ោង 2:43 នាទី ល្ងាច

 

ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនបងប្អូនដែលរស់នៅតំបន់ក្រហមបានជ្រាបថា ថ្ងៃនេះមានរថយន្តចំនួន៦គ្រឿងបានចេញទៅដល់តំបន់ក្រហមហើយ និងកំពុងរៀបចំស្តង់សម្រាប់លក់ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហម ហើយបរិមាណទំនិញលើឡានមានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់លក់។ ទំនិញមានអង្ករ, ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី។

ប្រជាជនអាចទាក់ទងតាមអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមល្បាត ប្រជាកាពារដែលនៅជិតៗផ្ទះដើម្បីសុំអោយជួយសម្របសម្រួលការទិញ និងជញ្ជូនដាក់ឲ្យដល់ផ្ទះ ។ ទីតាំងលក់ក្នុងតំបន់ក្រហមទាំង ៦កន្លែង៖

 ១.នៅជាប់តេឡាម៉ាត និងចូលតាមច្រកស្ថានីយប្រេងPTT ផ្លូវស្ទឹងមានជ័យ ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជ័យថ្មី

២. ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម

៣. ផ្សារត្រពាំងថ្លឹង

៤. ផ្សារឯករាជ្យ

៥. ទល់មុខក្រុមហ៊ុនហុងដា

៦. នៅផ្ទះឡ លើផ្លូវវ៉េងស្រេង

សូមទំនាក់ទំនងលេខទូរស័ព្ទ៖

១. 010248701 ចំណាប់

២. 017251724 សុខ នាង

៣. 078450550 ភា រុណ

៤. 093 937877 ណែត ម៉ូនីកា

៥. 077 74 41 11 កៅ ស៊ីថា

៦. 012 93 40 88 សែស សុធី

ប្រភព ទ.ទ.ក.

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម