បាត់នាវាមុជទឹកឥណ្ឌូនេស៊ី ជោគវាសនានាវិក ៥៣ នាក់ នៅសល់អុកស៊ីហ្សែនត្រឹមថ្ងៃសៅរ៍ ទី​២៤ មេសា នឹងរកឃើញឬអត់?

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី23 ខែមេសា ឆ្នាំ2021 ម៉ោង 9:19 នាទី ព្រឹក

នាវិកនាវាមុជទឹកនៃកងទ័ពជើងទឹកឥណ្ឌូនេស៊ីដែលបាត់នោះ នៅសល់អុកស៊ីហ្សែនត្រឹមថ្ងៃសៅរ៍ ទី ២៤ មេសាស្អែកនេះ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ របាយការណ៍ពីហ្សាការតា ប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី ២២ ខែមេសាថានាយសេនាធិការកងទ័ពជើងទឹកឥណ្ឌូនេស៊ីលោក យូដូ ម៉ូរ៉ូកូ បាននិយាយថាមិនមានសញ្ញាណាមួយនៃនាវាមុជទឹក KRI Nangkala ៤០២ ដែលមាននាវិក ៥៣ នាក់នៅលើនាវាដែលបាត់ខ្លួននោះទេ ប៉ុន្តែនៅមានអុកស៊ីហ្សែនក្នុងកប៉ាល់រហូតដល់ថ្ងៃសៅរ៍ ថ្ងៃទី ២៤ ខែមេសាតែប៉ុណ្ណោះ។

ការស្វែងរកបានបន្តនៅចំកណ្តាលអាកាសធាតុសមុទ្រស្ងប់ស្ងាត់ ហើយនាវាទទួលបានត្រួតពិនិត្យ និងបញ្ជាក់ថាអាចដំណើរការបានធម្មតា ។ មានប្រជិតខាងបានមកជួយរុករក រហូតមកទល់នឹងពេលនេះនៅមិនទាន់មានសញ្ញាល្អនៅឡើយ បើគិតទៅមានរយៈពេល ៣ ថ្ងៃហើយ ។

លោក ប្រាបូវ៉ូ សូបៀនតូ រដ្ឋមន្ត្រីក្រសួងការពារឥណ្ឌូនេស៊ីថ្លែងពីកោះបាលី មួយថ្ងៃក្រោយនាវាមុជទឹកដែលមានអាយុកាល ៤៤ ឆ្នាំបានបាត់ ស្របពេលដែលប្រតិបត្តិការសមយុទ្ធបាញ់កាំជ្រួចយុទ្ធសាស្ត្រនៅសមុទ្រខាងជើងកោះបាលី ។ រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូនេស៊ីសារភាពថា វាជាការចាំបាច់ដែលយើងត្រូវធ្វើឱ្យប្រសើរឡើងនូវអាវុធការពារជាតិឱ្យបានឆាប់ ប៉ុន្តែលោកមិនបានបញ្ជាក់ថាមានបញ្ហាអ្វីជាមួយនាវាមុជទឹកនោះទេ ។

នាវាមុជទឹក KRI Nangkala 402 ទម្ងន់ ១,៣៩៥ តោន ផលិតនៅប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ១៩៧៧ បានចូលបម្រើក្នុងកងនាវាចរឥណ្ឌូណេស៊ីក្នុងឆ្នាំ ១៩៨១ ក្រោមការថែរក្សានៅកូរ៉េខាងត្បូងរយៈពេល ២ ឆ្នាំបានបញ្ចប់នៅឆ្នាំ ២០១២ ៕

ប្រភព REUTERS

សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម