ស្នាដៃនិពន្វបទចម្រៀងរបស់ ពុយ គា «ដើមមៀនជួបម្ចាស់ថ្មី», «អនុស្សាវរីយ៍ ៣០ឆ្នាំ» ពីរោះចាក់ដោត

ព័ត៌មានសង្គមថ្ងៃសុក្រ ទី23 ខែមេសា ឆ្នាំ2021 ម៉ោង 11:45 នាទី ព្រឹក

អត្ថបទ សូរ្យរិទ្ធ៖

«ដើមមៀនជួបម្ចាស់ថ្មី» ជាចំណងជើងបទចម្រៀងថ្មី ស្នាដៃនិពន្ធដោយលោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានក្យូដូ និងជាអគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា និងច្រៀងដោយតារាចម្រៀងសំនៀងស្រទន់ អ៊ាម វន្នី ដែលប្រិយមិត្តធ្លាប់បានស្គាល់ និងស្តាប់សំនៀងជាច្រើនបទរួចមកហើយ ។

អត្ថន័យនៃបទចម្រៀង «ដើមមៀនជួបម្ចាស់ថ្មី» គឺបន្ទាប់ពីបានធ្លាក់មកដល់ដៃគូស្វាមី-ភរិយាគាត់ គាត់ចាប់ផ្តើមថែរក្សា ធ្វើឲ្យដើមមៀនចេញផ្កា ផ្លែ ព្រោងព្រាត នាំញាតិគ្រួសារ នាំទ្រព្យចូលផ្ទះទ្រនុំថ្មី ចំពេលដែលមេរោគកូវីដ-១៩ រាតត្បាត ធ្វើឲ្យលោកកាន់តែមានពេលថែរក្សាវាបានដិតដល់ ។

លោក ពុយ គា ដែលគេស្គាល់តាមរយៈអាជីពជាអ្នកកាសែតជើងយូរ អ្នកឆ្លើយឆ្លងព័ត៌មានក្យូដូរបស់ជប៉ុនដ៏ល្បី និងស្នាដៃសរសេរអត្ថបទចេញមួយៗ ទាំងរឿងក្នុងឆាក និង ក្រៅឆាក សុទ្ធតែរណ្តំ និងមានអត្ថន័យចូលជ្រៅ ពិសេសគាត់ធ្លាប់ទៅជាន់ដីអន្តរជាតិដើម្បីយកព័ត៌មានលើពិភពលោកមិនតិចលើកទេ ។ បន្ថែមពីនោះទៀត លោក ពុយ គា ក៏ជាអ្នកធ្វើបទបង្ហាញ និងបណ្តុះបណ្តាលផ្នែកសរសេរសារព័ត៌មានដល់ មន្ត្រីក្រសួង សាប័នរដ្ឋជាច្រើនផងដែរ ។

ស្នាដៃបទចម្រៀងរបស់លោកមួយទៀត មានចំណងជើងថា «អនុស្សាវរីយ៍ ៣០ឆ្នាំ» ដែលគាត់ចង់បង្ហាញពីកំណើតស្នេហ៍របស់គាត់ជាមួយឧត្តមភរិយា ដែលកំណើតស្នេហ៍នាពេលនោះ ចាប់ចេញពន្លកនៅក្នុងការិយាល័យធ្វើការរបស់លោក... អរគុណ ដឹងគុណទីកន្លែងកំណើតស្នេហ៍ ក្បែរតុការិយាល័យ ដែលគាត់ជាអ្នកផ្តើមទម្លុះសុំស្នេហ៍ខាងស្រីជាមុន ទើបរហូតចេញជាផ្លែសុភមង្គលក្នុងគ្រួសារដ៏ប្រពៃមួយនេះ ។ បទម្រៀងនេះ ក៏ច្រៀងដោយលោក អ៊ាម វន្និ ផងដែរ ៕

 

សូមទស្សនាបទចម្រៀង៖

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម