ព័ត៌មានពីទីក្រុងអូតាវ៉ា ប្រទេសកាណាដា នៅថ្ងៃទី ២៤ ខែមេសាថា នាយករដ្ឋមន្រ្តី ចឺស្ទីន ទ្រូដូ (Justin Trudeau) និងភរិយាលោក Sophie Griguer-Trudeau បានធ្វើដំណើរទៅកាន់មណ្ឌលសុខភាព នៅអូតាវ៉ា នៅថ្ងៃសុក្រ ដើម្បីចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ម្ជុលដំបូងរបស់ទាំងពីរ ដោយវ៉ាក់សាំង AstraZeneca / Oxford ។
លោក ទ្រូដូ អាយុ ៤៩ ឆ្នាំ និងភរិយា អាយុ ៤៦ ឆ្នាំ និយាយបញ្ជាក់ថា គាត់សប្បាយចិត្តក្រោយសង្កេតអាការ ៣០ នាទីមិនមានប្រតិកម្មអ្វី ។ គាត់បានអំពាវនាវឲ្យប្រជាជនមកចាក់វ៉ាក់សាំង ស្របពេលដែលគណៈកម្មការវ៉ាក់សាំង យល់ស្របឲ្យប្រើវ៉ាក់សាំង AstraZeneca / Oxford អ្នកដែលមានអាយុពី ៣០ ឆ្នាំឡើងទៅ ដែលពីមុនបានកំណត់អាយុពី ៥៥ឆ្នាំ ។
មេដឹកនាំកាណាដារូបនេះ បានប្រកាសទុកជាមុនថានឹងនាំវ៉ាក់សាំងរបស់ Pfizer ចំនួន ៣៥លានដូសក្នុងឆ្នាំ ២០២២ និង ៣០ លានដួសទៀតនៅឆ្នាំបន្ត ។
បច្ចុប្បន្នប្រទេសកាណាដាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១,១៦លាននាក់ ជាសះស្បើយ ១លាននាក់ និងស្លាប់ ២៣.៨០០ នាក់ ៕
ប្រភពពី AP
ដោយ សាវុឌ្ឍ