សំណេរលោកជំទាវ ឱ វណ្ណឌីន ៖ អាវុធដ៏ស័ក្តិសិទ្ធិច្បាំងឈ្នះកូវីដ-១៩ គឺ...

ព័ត៌មានសង្គមថ្ងៃពុធ ទី28 ខែមេសា ឆ្នាំ2021 ម៉ោង 7:18 នាទី ល្ងាច

លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល និងជាប្រធាន គ.វ.ក-១៩ បានផ្ញើសារក្រើនរំលឹកខ្លីមួយ តែពិតជាចាក់ដោតណាស់ នៅថ្ងៃទី ២៨ មេសា ២០២១ នេះ ។ លោកជំទាវសរសេរថា៖

ក្នុងបរិបទនៃការវាយលុករបស់វីរុសកូវីដ-១៩ អ្នកឈឺ កើតទុក្ខ-អ្នកស្លាប់បាត់មុខ- អ្នកជា ត្រេកអរ ។ តែសម្រាប់បុគ្គលគ្រប់រូប សភាពមួយណាក៏មិនចង់ជួបដែរ អ្វីដែលយើងចង់បាន គឺមិនមានអ្នកឈឺ មិនមានអ្នកស្លាប់ និងបើមិនមានអ្នកឈឺហើយ ក៏មិនចាំបាច់មានអ្នកជាដោយសារជំងឺកូវីដ-១៩ នេះដែរ។ វិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ + នៅផ្ទះ (បើមិនមានការចាំបាច់ត្រូវចេញក្រៅផ្ទះ) ជាអាវុធដ៏ស័ក្តសិទ្ធិសម្រាប់លោកអ្នក ឈ្នះសត្រូវអត់ស្រមោលកូវីដ-១៩។

សូមចងចាំ និងអនុវត្តទាំងអស់គ្នាក្នុងស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក និងសូមឱ្យមានសុខភាពល្អទាំងអស់គ្នា ចៀសផុតនូវការឆ្លងជំងឺដ៏កាចសាហាវនេះ។ សូមអរគុណនូវរាល់ការអនុវត្តន៍វិធានការការពារខាងលើនេះ ដើម្បីចៀសផុតពីជ្រោះមហន្តរាយសុខភាពសាធារណ: និងសេដ្ឋកិច្ចទាំងអស់គ្នា៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម