កម្ពុជាលំដាប់ទី ២ ក្នុងបណ្តាប្រទេសអាស៊ាន នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន

ព័ត៌មានសង្គមថ្ងៃសុក្រ ទី30 ខែមេសា ឆ្នាំ2021 ម៉ោង 8:14 នាទី ល្ងាច

 

admin សូរ្យរិទ្ធ៖ 

ទិន្នន័យនៃការចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ក្នុងបណ្តាប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន ដែលមាន ១០ ប្រទេស គឺប្រទេសសិង្ហបុរីលំដាប់ទី ១ ឯកម្ពុជាយើងលំដាប់ទី ២ ឥណ្ឌូនេស៊ី លំដាប់ទី ៣ ។

អាប់ដេត (Update) ការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឲ្យប្រជាពលរដ្ឋក្នុងក្រុមប្រទេសអាស៊ាន ដោយគិតត្រឹមថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១ ប្រទេសសិង្ហបុរីបានចំនួន 2.213.888 ដូស ស្មើ 19,5% ដែលចាប់ផ្តើមចាក់ពីចុងឆ្នាំ ២០២០ (មកទល់ពេលនេះមានការប្រែប្រួលឡើងបន្ថែម) ។

លំដាប់ទី ២ ព្រះរាជាណាចក្រកម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន 1.775.364 ដូស ស្មើ 5,2% (មកទល់ពេលនេះមានការប្រែប្រួលឡើងបន្ថែម) ។

លំដាប់ទី ៣ ប្រទេសឥណ្ឌូនេស៊ីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានចំនួន 17.920.908 ដូស ស្មើ 3,3% (មកទល់ពេលនេះមានការប្រែប្រួលឡើងបន្ថែម) ។

ចំណែកប្រទេសថៃ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានចំនួន 864.840 ដូស ស្មើ 0,7%  ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម