ប្រជាពលរដ្ឋ ៤ ខណ្ឌដែលត្រូវចាក់វ៉ាក់សាំង សូមទៅតាមវេន តាមថ្ងៃ ដែលអាជ្ញាធរមូលដ្ឋានរៀបចំ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី01 ខែឩសភា ឆ្នាំ2021 ម៉ោង 3:57 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

«យើងមកទទួលវ៉ាក់សាំង មិនមែនមកចម្លងវីរុសទេ» នេះជាលិខិតផ្តាំផ្ញើរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខា​ធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២១ ជូនចំពោះប្រជាពលរដ្ឋខ្មែរ មានអាយុពី ១៨ ឆ្នាំដែលត្រូវវេនចាក់វ៉ាក់សាំង ។

ក្នុងសារលិខិតលោកជំទាវនិយាយថា «ដំណើរការចាក់វ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់បុគ្គលអាយុពី ១៨ ឆ្នាំឡើងទៅក្នុងខណ្ឌ ៤ គឺខណ្ឌដង្កោ ខណ្ឌកំពូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័៍យ ចាប់ផ្តើមពីថ្ងៃទី ១ ខែឧសភានេះតទៅហើយ, ការមកចាក់នេះ អាជ្ញាធរមូលដ្ឋានជាអ្នករៀបចំចាត់ចែង ដោយមានវេន មានពេលវេលាទៅតាមថ្ងៃនីមួយៗ កូំទៅទៅជាន់ថ្ងៃ ជាន់វេនគ្នា ដើម្បីបញ្ចៀសការប្រជ្រៀតណែនណាន់ ទៅជាការបង្កហានិភ័យចម្លងមេរោគកូវីដ-១៩ទៅវិញ... » ។

ប្រសាសន៍លោកជំទាវឲ្យចងចាំថា «យើងមកទទួលយកវ៉ាក់សាំងកូវីដ-១៩ មិនមែនមកទទួលយកវីរុសកូវីដ-១៩ មុនពេលបានចាក់វ៉ាក់សាំងនោះឡើយ» ។

វីរុសកូវីដ-១៩ នឹងបន្តរស់នៅជាមួយយើងជាយូរអង្វែងទៀត ដែលតម្រូវឲ្យបុគ្គលម្នាក់ៗត្រូវចេះ«រស់នៅធម្មតាតាមបែបគន្លងថ្មី និងមិនត្រូវមានការធ្វេសប្រហែសឡើយ» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម