ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ សាលារាជធានីភ្នំពេញអនុញ្ញាតនូវគោលការណ៍ពិសេសចំពោះសេវាកម្មផ្គត់ផ្គង់ទំនិញម្ហូបអាហារ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃនៅតំបន់ «លឿងទុំ» និង «លឿង» ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឲ្យបើកដំណើរការលក់ដូរតាមលំនៅដ្ឋាន និងមធ្យោបាយដឹកជញ្ជូនចាប់ពីម៉ោង ៣ ទៀបភ្លឺ ដល់ម៉ោង ២០.០០ នាទីយប់ជាកំហិត ។
អាជីវកម្មម្ហូបអាហារដែលអនុញ្ញាតក្នុងតំបន់ លឿងទុំ និង លឿង មានដូចជា ត្រីសាច់ ស៊ុត បន្លែ ផ្លែឈើ ។ល។ ការបើកអាជីវកម្មនេះ ក៏ត្រូវអនុវត្តតាមវិធានការរបស់ក្រសួសុខាភិបាលឲ្យបានម៉ឺងម៉ាត់ តួយ៉ាង ត្រូវពាក់ម៉ាស គម្លាតសង្គម និង សម្លាប់មេរោគ ពិសេសកុំភ្លេចវិធានការ«មាស» របស់សម្តេចតេជោ ហ៊ុន សែន «៣ការពារ ៣កុំ» ៕
ដោយ ចាន់ធឿន