នាយករដ្ឋមន្ត្រីខ្មែរ ឲ្យអ្នកសារព័ត៌មាន ចៀសវាងគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន... កុំញុះញង់... កុំផ្សាយព័ត៌មានក្លែងក្លាយ...

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី03 ខែឩសភា ឆ្នាំ2021 ម៉ោង 9:13 នាទី ព្រឹក

អត្ថបទ សូរ្យរិទ្ធ៖

ថ្ងៃនេះ ៣ ឧសភា ឆ្នាំ ២០២១ ជាទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី ២៨, ជារៀងរាល់ឆ្នាំ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារលិខិតជូនចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជាជានិច្ច ដែលឆ្នាំបានលើកយកប្រធានបទ «ផលប្រយោជន៍នៃព័ត៌មានចំពោះសាធារណជន» ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រធានបទនេះសំខាន់ណាស់ ដោយសារស្របទៅនឹងស្ថានភាពជាក់ស្តែង ដែលទូទាំងសកលលោកចាត់ទុកព័ត៌មានជា «ចំណីអាហារប្រចាំថ្ងៃ»ដែលមិនអាចខ្វះបាន ពិសេសក្នុងកាលាៈទេសៈដែលសកលលោកជួបមហន្តរាយ និងសោកនាដកម្មនាំមកការឆ្លងរាតត្បាតជាសកលនូវមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ ។

សម្តេចតេជោបានកោតសរសើរដោយស្មោះ និវាយតម្លៃខ្ពស់ចំពោះស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ បានខិតខំព្យាយាមបំពេញការងារជូនសង្គម ដែលជាអ្នកនាំសារពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ ហើយនាំ ហើយបាននាំព័ត៌មាន និងសេចក្តីត្រូវការមកជូនរាជរដ្ឋាភិបាលវិញ ។

សម្តេចតេជោបានស្នើឲ្យសារព័ត៌មានបន្តផ្សព្វផ្សាយនូវវិធានការ«មាស» ដើម្បីយកឈ្នះ ឬកាត់ផ្តាច់ប្ញសគល់នៃការឆ្លងកូវីដក្នុងសហគមន៍ ២០ កុម្ភៈ នូវ «៣ការពារ ៣កុំ» និងបន្តជំរុញចាក់វ៉ាក់សាំងការពារជូនប្រជាជនពលរដ្ឋគ្រប់ៗគ្នា ។

សម្តេចនៅតែរំឭកហើយរំឭកទៀតដល់អ្នកសារព័ត៌មាន គោពតាមច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន និងបំពានទៅលើសិទ្ធិបុគ្គលឯកជន ព័ត៌មានមិនពិត ក្លែងក្លាយ ដូចកាលពីថ្ងៃជួបអ្នកកាសែតខែមករា ២០១៨ ថា «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត», កុំញុះញង់ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកើតមានភាពវឹកវរដល់សង្គម ៕

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម