ថ្ងៃនេះតួលេខក្រាស់ខ្លាំង ជាសះស្បើយច្រើនគ្រាន់បើ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី04 ខែឩសភា ឆ្នាំ2021 ម៉ោង 12:05 នាទី ល្ងាច

admin Bong Rith Kh:

ថ្ងៃនេះ ៤ ឧសភា តាមទិន្នន័យដែលយើងទទួលបានពីឯកសារមន្ត្រីសាធារណៈ នូវចំនួនេពលរដ្ឋខ្មែរដែលបានឆ្លងកូវីដ-១៩ មានតួលេខ ៣ខ្ទង់«ក្រាស់» ដែលធ្វើឲ្យយើងម្នាក់ៗមិនសូវសប្បាយចិត្តប៉ុន្មានទេ ប៉ុន្តែយើងបានអ្នកជាសះស្បើយក្រែលដែរ ក្នុងនេះសរុបអ្នកឆ្លងមានចំនួន ៩៣៨ នាក់ ព្យាបាលជាសះស្បើយ ៣៦១ នាក់ ស្លាប់មួយនាក់ គិតត្រឹមម៉ោង ៧.០០ ថ្ងៃទី ៤ ខែឧសភា ។ យ៉ាងណាយើងបានតួលេខជាសះស្បើយច្រើនសន្ធឹក សូមអរគុណការព្យាយាមយកចិត្តទុកដាក់ពីបណ្តាអ្នកគ្រូ លោកគ្រូពេទ្យទាំងអស់ ដែលបានយកបេះដូងទៅព្យាបាលប្រជាជន ។

ក្នុងនេះ ភ្នំពេញ ៦០៨ នាក់ កណ្តាល ១៧៥ នាក់ ក្រុងព្រះសីហនុ ៧៧ នាក់ បន្ទាយមានជ័យ ៥១ នាក់ កំពង់ស្ពឺ ១៤ នាក់ តាកែវ ៤ កំពង់ចាម ៣ ត្បូងឃ្មុំ ២នាក់ ពោធិ៍សាត់ ១ ស្វាយរៀង ១ បាត់ដំបងត ១ សៀមរាប ១ ។ នេះជាតួលេខគួរបារម្ភ បារម្ភជាទីបំផុត ពីព្រោះមួយថ្ងៃៗ ប្រជាពលរដ្ឋខ្មែរបានបន់ស្រន់ឲ្យឆាប់កាត់ផ្តាច់ប្ញសគល់នូវការឆ្លងសហមន៍ ២០ កុម្ភៈ ដែលមានរយៈពេលជាង ២ខែមកហើយ ។

ថ្ងៃទី ៦ ឧសភា ជាថ្ងៃបើកការបិទខ្ទប់ភ្នំពេញ-តាខ្មៅ ខេត្តកណ្តាល ប្រសិនបើយើងម្នាក់ៗបានគោរព វិធានការរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល គឺមានគម្លាតសង្គម ដើរ ឈរ អង្គុយ និងពាក់ម៉ាស រួមទាំងលាងដៃជាប់ជានិច្ច នោះមេរោគនឹងមិនងាយឆ្លងមកយើងបានទេ បូកថែម ៣ កុំទៀតនឹងឈ្នះកូវីដហើយ ។

សូមឲ្យស្អែក ស្អែកមួយ ស្អែកពីរ ស្អែករហូត ឲ្យតួលេខអ្នកឆ្លងថយចុះរហូត ថយចុះមកតិច និងអស់តែម្តង ៕

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម