ប្រធានាធិបតីហ្វីលីពីន ឌូតេរតេ ចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ម្ជុលទីមួយ

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី04 ខែឩសភា ឆ្នាំ2021 ម៉ោង 4:57 នាទី ល្ងាច

អត្ថបទ សាវុឌ្ឍ៖

ប្រធានាធិបតីហ្វីលីពីន រ៉ូដរីហ្គោ ឌូតេរតេ (Rodrigo Duterte) ទទួលចាក់វ៉ាក់សាំងការពារកូវីដ-១៩ មកពីក្រុមហ៊ុន ឱសថចិនSinoFram ម្ជុលដំបូងកាលពីថ្ងៃច័ន្ទ ទី ៣ ឧសភា បានកើតឡើងប៉ុន្មានសប្តាហ៍ មុនពេលដែលគាត់បានបង្ហាញឥរិយាបថស្ទាក់ស្ទើរ នូវវ៉ាក់សាំងនេះដែលក្រុមអង្គរក្សគាត់ទទួលបានកាលពីឆ្នាំមុន ។

លទ្ធផលនៃការស្ទង់មតិរបស់ប្រជាជនហ្វីលីពីនដោយវិទ្យាស្ថានស្រាវជ្រាវនៃ«Pulse Asia» ជាមួយក្រុមគំរូចំនួន ២.៤០០ នាក់ នៅចន្លោះថ្ងៃទី ២២ ខែកុម្ភៈដល់ថ្ងៃទី ៣ ខែមីនា បានបង្ហាញថា ៦ ក្នុងចំណោម ១០ នៃក្រុមគំរូនៅមានការស្ទាក់ស្ទើរចិត្តអំពីការចាក់វ៉ាក់សាំង ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពក្រោយពេលចាក់ ។ ការស្ទង់មតិកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែល ៤៧% នៃក្រុមគំរូ បានបដិសេធចាក់វ៉ាក់សាំង ។

ទោះយ៉ាងណាក៏ដោយ វ៉ាក់សាំងរបស់ស៊ីណូហ្វាម វាមិនត្រូវបានអនុម័តសម្រាប់ការចុះបញ្ជីជាការអាសន្ននៅក្នុងប្រទេស ហ្វីលីពីនទេ ប៉ុន្តែគណៈកម្មការចំណីអាហារ​ និងឱសថ «វាជាករណីពិសេស» ដើម្បីឱ្យមានការប្រើវ៉ាក់សាំងស៊ីណូហ្វាម ជាមួយលោក ឌូតេរតេ និងក្រុមមន្រ្តីជិតស្និទ្ធ ។

ប្រទេសហ្វីលីពីនបច្ចុប្បន្នមានប្រជាជនឆ្លងកូវីដ-១៩ចំនួន ១,០៦ លាននាក់ ព្យាបាលជាសះស្បើយ ៩៧៥.០០០ នាក់ និងស្លាប់ជាង ១៧.៥០០ នាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម