អ្នកកាសែតជប៉ុន​ ត្រូវកងកម្លាំងមីយ៉ាន់ម៉ាចាប់ខ្លួន

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី05 ខែឩសភា ឆ្នាំ2021 ម៉ោង 11:56 នាទី ព្រឹក

ព័ត៌មានពីសារព័ត៌មាន Tokyo/yangon/UN/REUTERS/NHK

ដោយ សូរ្យសែង៖

ស្ថានទូតជប៉ុនប្រចាំប្រទេសមីយ៉ាន់ម៉ាចែងថា អ្នកកាសែតឯករាជ្យជប៉ុនដែលត្រូវកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាចាប់ឃុំខ្លួនតាំងពីពាក់កណ្តាលខែមេសា បានកាត់ទោសពីថ្ងៃទី ៣ ឧសភា ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ។

ប្រទេសចិនបានអំពាវនាវរដ្ឋាភិបាលមីយ៉ាន់ម៉ា ព្យាយាមប្រើផ្លូវទូតដើម្បីដោះស្រាយស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយព្រមានថា ភាពហិង្សាដែលចេះតែកើនឡើង អាចធ្វើឲ្យស្ថានភាពវឹកវរ រហូតក្លាយជាសង្គ្រាមស៊ីវិលបាន ។

អ្នកកាសែតឯករាជ្យជប៉ុន ឈ្មោះ យូគិ ឃិតៈស៊ូមិ អាយុ ៤៥ ឆ្នាំ ត្រូវបានកម្លាំងសន្តិសុខមីយ៉ាន់ម៉ាឃាត់ខ្លួនចាប់តាំងពីពាក់កណ្តាលខែមេសា ហើយត្រូវបានកាត់ទោសពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនិងមានបំណងបំភ័យសាធារណជន អាចប្រឈមនឹងការជាប់ពន្ធនាគារ ៣ ឆ្នាំ ប្រសិនបើត្រូវបានរកឃើញថាមានកំហុសពិតមែន ។

មន្ត្រីស្ថានទូតជប៉ុនបាននិយាយថា លោក យូគិ មានសុខភាពល្អនៅឡើយទេ ប៉ុន្តែបុគ្គលិកស្ថានទូតនៅមិនទាន់ត្រូវបានអនុញ្ញាតឱ្យជួបលោក យូគិ នៅក្នុងពន្ធនាគារនៅឡើយទេ ប៉ុន្តែស្ថានទូតនឹងនៅតែបន្តស្នើសុំឱ្យរដ្ឋាភិបាលមីយ៉ាន់ ម៉ាដោះលែងគាត់ ។

លោក យូគិ ឃិតៈស៊ូមិ ត្រូវបានចាប់ខ្លួនដោយកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ហើយបានយកចេញពីផ្ទះរបស់គាត់នៅទីក្រុង យ៉ាំងហ្គោនកាលពីថ្ងៃទី ១៨ ខែមេសា បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារមួយក្នុងទីក្រុងយ៉ាំងហ្គោន ដែលគេស្គាល់ថាជាពន្ធនាគារអ្នកទោសនយោបាយ បច្ចុប្បន្នជននេះកំពុងត្រៀមបញ្ជូនទៅតុលាការដើម្បីកាត់ទោស ធ្វើឱ្យ អាជ្ញាធរជប៉ុនភ័យខ្លាច ប្រហែលជាត្រូវជាប់គុកយូរជាងនេះ។

លោក យូគិ ជាអ្នកយកព័ត៌មានរបស់កាសែត «Nikkei Business» គាត់បានរាយការណ៍ពីការតវ៉ាប្រឆាំងនឹងរដ្ឋាភិ បាលមីយ៉ាន់ម៉ា ហើយបានបង្ហោះនៅលើបណ្តាញសង្គម បន្ទាប់មកគាត់ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅពេលរាយការណ៍នៅថ្ងៃទី ២៦ ខែកុម្ភៈក្នុងការតវ៉ានៅទីក្រុងយ៉ាំងហ្គោន ។

ឯកអគ្គរដ្ឋទូតតំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំនៅអង្គការសហប្រជាជាតិ (UN) ទទួលស្គាល់ថា មីយ៉ាន់ម៉ាអាចនឹងធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល ពីព្រោះកងទ័ពមីយ៉ាន់ម៉ាកំពុងប្រយុទ្ធជាមួយក្រុមជនជាតិនៅរដ្ឋកាឈិន និងខារ៉ែន ខណៈពេលដែលត្រូវដោះស្រាយជាមួយនឹងការតវ៉ាដែលអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម