ថ្មីទៀតហើយ ប្រទេសអ្នកមានអង់គ្លេស ត្រៀមចាក់វ៉ាក់សាំង«ម្ជុលទី ៣» ឲ្យមនុស្សអាយុ ៥០ ឆ្នាំឡើង  

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី05 ខែឩសភា ឆ្នាំ2021 ម៉ោង 4:07 នាទី ល្ងាច

 

ប្រែសម្រួលពីវេបសាយ mgronline

ដោយ សាវុឌ្ឍ

ជាប្រទេសមុនគេដែលមានគម្រោងចាក់វ៉ាក់សាំងការពារកូវីដ-១៩«ដូសទី៣» ឲ្យមនុស្សចាស់អាយុពី ៥០ ឆ្នាំឡើងទៅក្នុងរដូវស្លឹកឈើជ្រុះ ដើម្បីផ្តាច់ឱកាសមិនឲ្យវីរុសត្រឡប់មករាតត្បាតជាថ្មី នាឱកាសបុណ្យគ្រីស្តម៉ាសចុងឆ្នាំនេះ។

កាសែត The Times របស់អង់គ្លេសបានរាយការណ៍ថា លោក គ្រីស វីទី (Chris Whitty) ប្រធានផ្នែកវេជ្ជសាស្ត្រនៃប្រទេសអង់គ្លេស ក្នុងចន្លោះពេលនៃការសាកល្បងចាក់វ៉ាក់សាំងចំនួនពីរវិធី ដោយវិធីដំបូងនឹងប្រើវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍដើម្បីឲ្យមានប្រសិទ្ធភាពការពារកូវីដ-១៩ ប្រភេទថ្មីៗ ចំណែកវិធីសាស្រ្តទីពីរ នឹងជាការចាក់វ៉ាក់សាំងម្ជុលទី ៣ ដោយវ៉ាក់សាំងមួយក្នុងចំណោមវ៉ាក់សាំង ៣ ដែលចក្រភពអង់គ្លេសប្រើនាពេលបច្ចុប្បន្ននេះ គឺ Pfizer-BioTech, Oxford-AstraZeneca និង MOderna ។

មានប្រជាជននៅអង់គ្លេសឥឡូវនេះបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ដូសទី ១បានចំនួន ៣៤,៦ លាននាក់ ក្នុងចំនួនប្រជាជនសរុប ៦៧ លាននាក់ ។

រដ្ឋាភិបាលអង់គ្លេសបានចុះហត្ថលេខាលើកិច្ចសន្យាទិញវ៉ាក់សាំង COVID-19 ចំនួនទាំអស់ ៥១០ លានដូសពីក្រុមហ៊ុនផលិតចំនួន ៨ ដែលមួយចំនួនកំពុងស្ថិតក្នុងការអភិវឌ្ឍន៍នៅឡើយ ។

កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស មេត ហេនខុក (Matt Hancock) បាននិយាយថា រដ្ឋាភិបាលគ្រោងនឹងបន្ថែមវ៉ាក់សាំង Pfizer-Biotech ចំនួន ៦០ លានដូសបន្ថែមទៀត ធ្វើឲ្យវ៉ាក់សាំង Pfizer របស់ចក្រភពអង់គ្លេស កើនឡើងដល់ ១០០ លានដូស ស្មើនឹងចំនួនវ៉ាក់សាំងដែលប្រទេសអង់គ្លេសបញ្ជាទិញពីក្រុមហ៊ុន AstraZeneca ។

សុខភាពសាធារណៈអង់គ្លេស(Public Health England) បានចេញផ្សាយព័ត៌មានថ្មីដែលបង្ហាញថា៖ ការទទួលបានវ៉ាក់សាំងកូវីដ-១៩ ក្នុងមួយដូស ជួយកាត់បន្ថយឱកាសនៃការឆ្លងរាលដាលដល់គ្រួសារពួកគេរហូតដល់ ៥០% ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម