កូវីដ-១៩ បុកចូល G7 កាក់ខ្លួនប្រតិភូឥណ្ឌាមួយឈុត

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី05 ខែឩសភា ឆ្នាំ2021 ម៉ោង 7:28 នាទី ល្ងាច

ប្រភពពី REUTERS, AP

អត្ថបទ សូរ្យរិទ្ធ៖

គណៈប្រតិភូរបស់ឥណ្ឌាបានទៅចូលរួមប្រជុំ G7 នៅទីក្រុងឡុងដុន ប្រទេសអង់គ្លេស ត្រូវកាក់ខ្លួនមួយប្រតិភូដោយសារមានមនុស្សយ៉ាងតិច ២ រូបមានមេរោគកូវីដ-១៩ នៅពេលចក្រភពអង់គ្លេសទទូចឱ្យឆ្ពោះទៅមុខជាមួយនឹងកិច្ចប្រជុំដែលបានគ្រោងទុក ប៉ុន្តែទម្រង់ត្រូវផ្លាស់ប្តូរវិញ ។

ព័ត៌មានពីក្នុងរដ្ឋាភិបាលអង់គ្លេស ដែលជាម្ចាស់ផ្ទះរៀបចំការប្រជុំក្រុមប្រទេសឧស្សាហកម្មមេដឹកនាំពិភពលោក ៧ ឬ G7 ដែលមានថ្នាក់រដ្ឋមន្ត្រីការបរទេសនៅក្នុងសប្តាហ៍នេះ ក្នុងនេះមានគណៈប្រតិភូពីប្រទេសឥណ្ឌាផងដែរ ត្រូវបានកាក់ខ្លួន ហើយបានរួមប្រជុំជាមួយដៃគូផ្សេងទៀត តាមប្រព័ន្ធអនឡាញជំនួសវិញ ដោយសារមានមន្ត្រីឥណ្ឌា រូបមានមេរោគ​កូវីដ-១៩ ។

ខណៈប្រព័ន្ធផ្សព្វផ្សាយជាច្រើនទាំងរបស់ចក្រភពអង់គ្លេស និងឥណ្ឌា ទទូចដូចគ្នាថា មនុស្សម្នាក់ក្នុងចំណោមមន្ត្រីដែលឆ្លងមេរោគនេះ គឺមិនមែនជាលោក សុព្រំ មណាយ៉ាម ឆ័យសាំងកន រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាទេ ប៉ុន្តែនៅ តែត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានហានិភ័យខ្ពស់ ដោយសារតែមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលឆ្លង ហើយលោក សុព្រំ ថ្មីៗនេះក៏មានការពិភាក្សាទល់មុខគ្នាជាមួយលោកស្រី Pariti Patel រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារ ទី ៤ ឧសភាផងដែរ ។

លោក Dominic Rab រដ្ឋមន្រ្តីក្រសួងការបរទេសចក្រភពអង់គ្លេស នៅតែបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលចេញមក ។ ចំណែកគណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយលោក Anthony Blinken រដ្ឋមន្រ្តីក្រសួងការបរទេស បញ្ជាក់ថា នឹងចូលរួមប្រជុំទាំងអស់តាមការគ្រោងទុក ហើយប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវវិធានការណ៍សុខភាពសាធារណៈ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម