កាន់តែល្អឡើង កូរ៉េខាងត្បូងនិយាយថា ចាក់វ៉ាក់សាំង Astra Seneca និង Pfizer មានប្រសិទ្ធភាពតាំងពីម្ជុលដូសទី ១

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី06 ខែឩសភា ឆ្នាំ2021 ម៉ោង 4:05 នាទី ល្ងាច

ប្រភពពី Channel Nrews Asia

ដោយ សូរ្យរិទ្ធ៖

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺប្រទេសកូរ៉េខាងត្បូង បានបង្ហាញព័ត៌មានចុងក្រោយថា ការចាក់វ៉ាក់សាំងប្រឆាំង​កូវីដ-១១ គ្រាន់តែម្ជុលទីមួយរបស់ Pfizer និង Astra Seneca សម្រាប់មនុស្សដែលមានអាយុ ៦០ ឆ្នាំឡើងទៅ វាមានប្រសិទ្ធភាពការពារប្រឆាំងនឹងជំងឺបានខ្ពស់ជាង ៨៦% ។ វ៉ាក់សាំង Pfizer មានប្រសិទ្ធភាព ៨៩,៧ ភាគរយ ក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ពីទទួលបានវ៉ាក់សាំងដំបូង និងវ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៨៦ ភាគរយក្នុងការការពារមេរោគកូវីដ-១៩  ។

ទិន្នន័យនេះបានមកពីការវិភាគក្នុងចំនួនប្រជាជនជាង ៣.៥ លាននាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានអាយុ​លើសពី ៦០ ឆ្នាំឡើងទៅ ទាំងបានទទួល និងមិនបានទទួលវ៉ាក់សាំងក្នុងរយៈពេលពីរខែ ចាប់តាំងពីថ្ងៃទី ២៦ ខែកុម្ភៈ ដោយក្នុងចំនួននេះមានប្រជាជនចំនួន ៥២១.១៣៣ នាក់បានទទួលវ៉ាក់សាំងដូសទី ១ ពី Pfizer និង AstraZeneca រួចទៅហើយ លទ្ធផលបានបង្ហាញថា ជួបអ្នកឆ្លងកូវីដ-១៩ ចំនួន ១.២៣៧ នាក់ ក្នុងចំណោមមនុស្ស ៣.៥ លាននាក់ ក្នុងចំនួននេះ មានអ្នកឆ្លងមេរោគក្នុងក្រុមដែលទទួលវ៉ាក់សាំងរួចហើយ ត្រឹម ២៩ នាក់ ដែលបង្ហាញឲ្យឃើញឲ្យថា វ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹងការឆ្លងតាំងពីម្ជុលទីមួយម៉្លេះ ប៉ុន្តែជាការពិត មនុស្សគួរតែទទួលចាក់វ៉ាក់សាំងឲ្យគ្រប់​ដូស ដើម្បីការពារជំងឺកាន់តែខ្ពស់ឡើង ។

ការលាតត្រដាងនេះធ្វើឡើង បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងលើកទឹកចិត្តឱ្យប្រជាជនកាន់​តែច្រើនទទួលបានវ៉ាក់សាំង បន្ទាប់ពីនៅមានប្រជាជនមួយចំនួនភ័យខ្លាចផលប៉ះពាល់ បណ្តាលឱ្យបដិសេធមិនទៅចាក់វ៉ាក់សាំង ។

លោក Yoon Tae Ho មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថា អ្នកមានអាយុ ៦០ឆ្នាំឡើងទៅ បាត់បង់ជីវិតពីមេរោគកូវីដ-១៩ ខ្ពស់ដល់ ៩៥ភាគរយ ១៩ ពីអ្នកបាត់បង់ជីវិតទាំងអស់របស់ប្រទេសហើយការចាក់វ៉ាក់សាំងនេះ នឹងកាត់បន្ថយហានិភ័យសម្រាប់ក្រុមនេះបាន ដូចជាសម្រាប់ផលប៉ះពាល់ កំណកក្នុងសរសៃឈាម ត្រូវបានគេចាត់ទុកថាកើតឡើងកម្រណាស់ ហើយភាគច្រើនអ្នកដែលរងផលប៉ះពាល់អាចព្យាបាលបាន ។

បច្ចុប្បន្ន មានអ្នកទទួលវ៉ាក់សាំងក្នុងប្រទេសកូរ៉េខាងត្បូងបាន ៦,៧ភាគរយ ពីប្រជាជនទាំងអស់ចំនួន ៥២ លាននាក់ ។ រដ្ឋាភិបាលកូរ៉េខាងត្បូងកំណត់ថានឹងចាក់វ៉ាក់សាំងឲ្យប្រជាជនបានដល់ ៧០ភាគរយក្នុងខែកញ្ញា និងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ ២០២១ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម