អត្ថបទ សូរ្យសែង៖
សម្ព័ន្ធភាពដ៏តានតឹងរវាងរដ្ឋាភិបាលចិន និងរដ្ឋាភិបាលអូស្ត្រាលី បានប្រកាសផ្អាកដំណើរការគ្រប់វិស័យ ពាក់ព័ន្ធការចរចាយុទ្ធសាស្ត្រខាងសេដ្ឋកិច្ច (China-Australia Strategic Economic Dialogue) ដោយគ្មានកំណត់ ។
គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិចិននិយាយថា«កាលមិនយូរមកនេះ មន្រ្តីរដ្ឋាភិបាលអូស្ត្រាលី បានចាត់វិធានការរើសអើងការប្រតិបត្តិការផ្សេងៗ ដើម្បីរារាំងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងចិន និងអូស្ត្រាលី ។
កាលពីខែមេសា រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសលុបចោលកិច្ចព្រមព្រៀងស្តីពីខ្សែក្រវាត់ និងផ្លូវ រវាង អូស្ត្រាលី និងរដ្ឋាភិបាលចិន ។ បន្ទាប់មកលោក ហ្វាង ស៊ីនីង ឧបទូតចិនប្រចាំទីក្រុងកង់បេរ៉ា បានចេញសេចក្តីថ្លែងការណ៍ព្រមានលើបញ្ហានេះ ហើយបានរងផលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងចិននិងអូស្ត្រាលី ដ៏តានតឹងរួចម្តងទៅហើយ ។
មុននេះសារព័ត៌មានបរទេសក៏បានរាយការណ៍ថា រដ្ឋាភិបាលអូស្រ្តាលីកំពុងពិនិត្យឡើងវិញនូវកិច្ចសន្យាជាមួយក្រុមហ៊ុនចិន ក្នុងការជួលកន្លែងមួយនៅកំពង់ផែភាគខាងជើងមួយក្នុងរយៈពេល ៩៩ ឆ្នាំ ។
ទំនាក់ទំនងចិន-អូស្ត្រាលីក្នុងឆ្នាំ ២០២០ បានធ្លាក់ចុះ បន្ទាប់ពីរដ្ឋាភិបាលអូស្រ្តាលីបានជំរុញឱ្យមានការស៊ើបអង្កេតអន្តរជាតិលើបុព្វហេតុឫសគល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បណ្តាលឲ្យចិន បានឆ្លើយតបដោយនយោបាយពាណិជ្ជកម្មវិញ ៕