ក្តុកក្តួលណាស់ កូវីដ-១៩ សម្លាប់គ្រូពេទ្យឥណ្ឌូនេស៊ី ៣៦៦ នាក់ហើយ

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី08 ខែឩសភា ឆ្នាំ2021 ម៉ោង 3:06 នាទី ល្ងាច

រូបភាពគ្រូពេទ្យឥណ្ឌូនេស៊ី ២ នាក់ស្លាប់

ដោយ សូរ្យសែង៖

គ្រូពេទ្យឥណ្ឌូនេស៊ី ៦៤ នាក់បានស្លាប់នៅក្នុងមករា ឆ្នាំ ២០២១ ក្រោយពីឆ្លងកូវីដ-១៩ វាជាខែដែលគ្រោះថ្នាក់បំផុតសម្រាប់គ្រូពេទ្យចាប់តាំងពីការផ្ទុះរាលដាលមក ។

ប្រទេសឥណ្ឌូនេស៊ីមានប្រជាជនច្រើនលំដាប់ទី ៤ លើពិភពលោក និងមានការរាតត្បាតដ៏អាក្រក់បំផុតក្នុងអាស៊ាន ។ មហាវិទ្យាល័យចនហបគិន រាយការណ៍ថា មានអ្នកជំងឺជាង ១,៦ លាននាក់ មានលំដាប់ថ្នាក់ទី ១៨ របស់ពិភពលោកដែលមានមនុស្សសហលាប់ ៤៦.០០០ នាក់ ។

កាលពីដើមសប្តាហ៍នេះ ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានបញ្ជាក់ថា មនុស្ស ២ នាក់បានឆ្លងមេរោគបម្លែងថ្មី B.1.167 របស់ឥណ្ឌា ។ នៅប្រទេសឥណ្ឌូនេស៊ីជាមធ្យមមានមនុស្សប្រហែលជា ៥.០០០ នាក់ដែលបានឆ្លងកូវីដ-១៩ ក្នុងមួយថ្ងៃ កាលពីសប្តាហ៍មុន ។

រូបភាពគ្រូពេទ្យឥណ្ឌូនេស៊ី ១៨ នាក់ស្លាប់

សុខាភិបាលឥណ្ឌូនេស៊ីមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់នៃថ្ងៃឈប់សម្រាក Moodik នាពេលខាងមុខនេះ។ មនុស្សរាប់សិបលាននាក់បានទៅលេងគ្រួសារនៅឯស្រុកកំណើត ដើម្បីអបអរពិធីបុណ្យ «អ៊ីដ» ដែលជាថ្ងៃបញ្ចប់នៃបុណ្យរ៉ាម៉ាដន។

ដើម្បីបញ្ឈប់ការរីករាលដាលនៃកូវីដ-១៩ ក្នុងអំឡុងពេលបុណ្យ«អ៊ីដ» រដ្ឋាភិបាលឥណ្ឌូនេស៊ីបានហាមឃាត់រាល់ការធ្វើដំណើរក្នុងស្រុកចាប់ពីថ្ងៃទី ៦-១៧ ខែឧសភា ដោយគ្របដណ្តប់ការធ្វើដំណើរសាធារណៈ និងឯកជន រួមមានរថយន្ត ម៉ូតូ រថយន្តក្រុង រថភ្លើង សាឡាង ទូក និងយន្តហោះ ។

ទោះយ៉ាងណា ការស្ទង់មតិមតិពីទីភ្នាក់ងារសារព័ត៌មាន Antara របស់រដ្ឋឥណ្ឌូនេស៊ីបានរកឃើញថា ប្រជាជនប្រហែល ១៨ លាននាក់ ឬ ៧% នៃប្រជាជនទាំងអស់ នៅតែគ្រោងធ្វើដំណើរក្នុងឱកាសវិស្សមកាល «អ៊ីដ» នេះ ទោះមានហាមឃាត់ក៏ដោយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម