កូវីដ-១៩ថ្មី រាលដាលទៅប្រទេសនេប៉ាល់ខ្លាំងហើយ, អាមេរិកប្រកាសឲ្យពលរដ្ឋខ្លួន បើមិនចាំបាច់ ត្រឡប់ទៅប្រទេស

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី08 ខែឩសភា ឆ្នាំ2021 ម៉ោង 3:43 នាទី ល្ងាច

ប្រភព AP - Channel News Asia

អត្ថបទ Bong Rith Kh

ប្រទេសនេប៉ាល់កំពុងប្រឈមនឹងមេរោគកូវីដ-១៩រាតត្បាតយ៉ាងធ្ងន់ពីឥណ្ឌា បង្កើតភាពកង្វល់ចំពោះសុខាភិបាលក្នុងប្រទេស និងផ្នែកកាកបាទក្រហម ។

ការឆ្លងរាលដាលកំពុងកើនឡើងយ៉ាងលឿន ក្រោយជួបការឆ្លងតាមព្រំដែនមកពីឥណ្ឌានូវមេរោគកូវីដ-១៩ ថ្មី ដែលឥឡូវនេះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ រហូតដល់តំណាងសហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមបង្ហាញការព្រួយបារម្ភ ក៏ដូចក្រើនរំលឹកដល់មន្ទីរទាំងអស់ត្រូវពន្លឿនសកម្មភាព ដើម្បីគ្រប់គ្រងគ្រោះមហន្តរាយពីការរីករាលដាលនេះ ពីព្រោះប្រសិនបើអ្នកមិនអាចគ្រប់គ្រងវាបានឆាប់ នេប៉ាល់នឹងដូចប្រទេសឥណ្ឌានៅពេលនេះដែរ ។

ពេលនេះប្រទេសនេប៉ាល់បានរាយការណ៍អំពីការកើនឡើងចំនួន ៥៧ ដងនៃចំនួនករណីបើប្រៀបធៀបនឹងខែមុន។ ការឆ្លងត្រូវបានរកឃើញដោយការត្រួតពិនិត្យចំនួន ៤៤ ភាគរយកាលពីថ្ងៃអង្គារកន្លងមក ។ ប្រទេសនេប៉ាល់បានរាយការណ៍អំពីករណីថ្មីចំនួន ៧.៥៨៧ ករណី និងការស្លាប់បន្ថែមចំនួន ៥៥ ក្នុងរយៈពេល ២៤ ម៉ោងដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៣៥១.០០៥ នាក់និង ៣.៤១៧ នាក់បានស្លាប់ ។

ថ្មីៗនេះទីក្រុងនេប៉ាល់ជាច្រើនស្ថិតនៅជាប់ព្រំដែនឥណ្ឌា មិនអាចទប់ទល់នឹងចំនួនអ្នកជំងឺដែលត្រូវការព្យាបាលបានឡើយ នៅពេលបូជាសពចាប់ផ្តើមមិនគ្រប់គ្រាន់ នាពេលបច្ចុប្បន្ននេះមានតែប្រជាជន ១ ភាគរយនៃប្រជាជននេប៉ាល់ដែលបានទទួលវ៉ាក់សាំងពេញលេញ ។

គេរាយការណ៍ផងដែរ នូវប្រទេសជិតខាងឥណ្ឌាផ្សេងទៀត ដូចជា បង់ក្លាដែស និងប៉ាគីស្ថាន ក៏កំពុងចាប់ផ្តើមប្រឈមមុខនឹងវិបត្តិនៃមន្ទីរពេទ្យចង្អៀតណែនណាន់តាន់តាប់ផងដែរ ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសឲ្យមន្ត្រីស្ថានទូតក្នុងនេប៉ាល់ ដែលគ្មានភារកិច្ចចាំបាច់ត្រូវត្រឡប់ទៅជួបគ្រួសារវិញ ព្រោះស្ថានការណ៍រាតត្បាតមេរោគកូវីដ-១៩ក្នុងប្រទេសនេះ ចាប់ផ្តើមព្រួយបារម្ភខ្លាំងឡើងៗហើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម