ញាក់សាច់ ! សព្វាអាវុធពេញនាវាផ្ទុកយន្តហោះនៅកណ្តាលសមុទ្រអារ៉ាប់ ត្រូវកងទ័ពអាមេរិករឹបអូស

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី09 ខែឩសភា ឆ្នាំ2021 ម៉ោង 11:33 នាទី ព្រឹក

ប្រភព AP

ដោយ សូរ្យសែង៖

ព័ត៌មានពីទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន នៅថ្ងៃទី ៩ ឧសភានេះថា កងនាវាទី ៥ របស់សហរដ្ឋអាមេរិកដែលប្រតិបត្តិការនៅក្នុងប្រទេសបារ៉ែនផ្តល់សេចក្តីរាយការណ៍ថា នាវាផ្ទុកយន្តហោះភ្ជាប់ប្រព័ន្ធប្រឆាំងមីស៊ីល «USS  Monterrey» ប្រតិបត្តិការរឹបអូសយក «អាវុធខុសច្បាប់» ពីនាវាគ្មានដាក់អត្តសញ្ញាណប្រទេស ដែលបើកនៅក្នុងដែនទឹកអន្តរជាតិ ភាគខាងជើងសមុទ្រអារ៉ាប់ ដោយប្រតិបត្តិការនេះធ្វើឡើងរវាងនៅចន្លោះថ្ងៃទី ៦-៧ ឧសភាកន្លងទៅនេះ ។

សព្វាវុធទាំងនោះមានចំនួនច្រើនមហិមា រួមទាំងមីស៊ីលប្រឆាំងរថក្រោះ កាំភ្លើងរ៉ាហ្វាលផលិតនៅប្រទេសចិន ជាច្រើនពាន់គ្រឿង កាំភ្លើងខ្លី កាំភ្លើងយន្ត គ្រាប់បែកដៃ និងឧបករណ៍យុទ្ធសាស្ត្រជាច្រើនប្រភេទ។

បច្ចុប្បន្នសព្វាវុធទាំងអស់កំពុងរង់ចាំបំផ្លាញដោយយោងទៅតាមច្បាប់អន្តរជាតិ ទោះយ៉ាងណាមិនមានព័ត៌មានបន្ថែមថា​ នាវាធ្វើដំណើរពីណាទៅណា ហើយតើមានមនុស្សប៉ុន្មាននាក់នៅលើនាវា ជាពលរដ្ឋប្រទេសណា ។ ប៉ុន្តែប្រភពសន្តិសុខអាមេរិក ក្រោយមកបានផ្តល់ព័ត៌មានថា ទាហានអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ជាមូលដ្ឋានដល់នាវិកនោះ ហើយបានដោះលែងជាមួយនាវាទទេ ។

បើតាមព័ត៌មានមិនផ្លូវការថា ទិសដៅរបស់នាវានោះគឺកំពង់ផែមួយនៅយេម៉ែន ដែលកងកម្លាំងអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលតស៊ូប្រយុទ្ធដ៏វែងជាមួយនឹងកងកម្លាំហ Houthi ចាប់តាំងពីឆ្នាំ ២០១៥ មក ។

ខណៈពេលដែលប្រទេសរុស្ស៊ី ចិន អារ៉ាប៊ីសាអូឌីត រដ្ឋាភិបាលនិរទេសយេម៉ែន និងកម្លាំងហូទី មិនទាន់មានយោបល់ជាផ្លូវការណាមួយទាក់ទងនឹងហេតុការណ៍នេះនៅឡើយទេ ៕





ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម