តៃវ៉ាន់ខ្វះទឹកប្រើ ដល់ថ្នាក់កំណត់ឲ្យមួយអាទិត្យប្រើតែ ៥ ថ្ងៃ បិទ ២ថ្ងៃ

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី09 ខែឩសភា ឆ្នាំ2021 ម៉ោង 3:33 នាទី ល្ងាច

ប្រភពពី liekr 

ដោយ សាវុឌ្ឍ៖

យើងដឹងហើយថា កោះតៃវ៉ាន់ជាកោះតូចមួយ ដែលមានទំហំស្មើប្រមាណ ៦ ខេត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ គឺ 36.193 km² ហើយជាកោះមួយដែលសំបូរទៅដោយវប្បធម៌ វាមានភាពល្បីល្បាញដោយសារកំពូលភ្នំដ៏ចោត និងព្រៃបៃតង ទេសភាពដ៏ប្រណីត និងជាកោះដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកផង ។

ហើយក៏ជាកន្លែងទាក់ទាញដ៏ល្បីល្បាញមួយ គឺបឹងសុរិយ៉ាន់ចន្ទ្រា (Sun Moon Lake) ប៉ុន្តែថ្មីៗនេះ នៅភាគកណ្តាលនៃកោះ កំពុងខ្វះខាតទឹកស្អាតប្រើយ៉ាងខ្លាំង ដោយសារមិនមានព្យុះពេញមួយឆ្នាំ ២០២០ ហើយបរិមាណភ្លៀងធ្លាក់ក៏តិច ធ្វើឱ្យបរិមាណទឹកនៅក្នុងប្រព័ន្ធធារាសាស្រ្តស្រកចុះគួរឱ្យបារម្ភ ។

ឥឡូវនេះវាមានសមត្ថភាពទឹកមិនដល់ ១០% ផង ដែលជាហេតុធ្វើឱ្យស្រុកមៀវលី (Miaoli), តៃជុង (Taichung), ស្រុកចាងហួ (Zhanghua) ។ តាំងពីខែមេសាមក រដ្ឋាភិបាលបានចាប់ផ្តើមឲ្យប្រើប្រាស់ទឹករយៈពេល ៥ ថ្ងៃ បិទ២ ថ្ងៃ។ គេអាចមើលឃើញថា ទឹកបឹងសាន់មូនបានថយចុះរហូតដល់ដីលេចចេញមក វាស្ងួតរហូតដល់អ្នកអាចចុះក្រោមហើយដើរបាន ។

ប្រភពបានរាយការណ៍ បឹងសាន់មូនឥឡូវនេះមានសមត្ថភាពផលិតទឹកតែ ៣៥% ប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតនៅក្នុងប្រវត្តិសាស្ត្រ នឹងឃើញថាតំបន់ជុំវិញ មានផ្ទៃដីធំមួយកំពុងលេចចេញមក តាមធម្មតាជាទេសភាពដែលធ្លាប់ស្រស់ស្អាត ។

ឥឡូវនេះគ្មានអ្វីដែលនៅសល់ត្រូវបានគេមើលឃើញទេ។ ទូកដែលធ្លាប់ផ្តល់សេវាកម្មជួលដល់ភ្ញៀវទេសចរត្រូវបញ្ឈប់ ដោយសារតែមិនមានទឹកគ្រប់គ្រាន់ ជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ ឥឡូវប្រជាជននៅទីក្រុងនឹងបន់ស្រន់វត្ថុស័ក្តិសិទ្ធិឱ្យមានភ្លៀងធ្លាក់ ដើម្បីដោះស្រាយបញ្ហាខ្វះទឹក ។

ខាងក្រោយជាការប្រៀបធៀប មុនមានទឹក និងក្រោយរីង៖

 

 

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម