អាមេរិកប្រកាសអាសន្ន ដល់ក្រុមហ៊ុនបង្ហូរប្រេងដ៏ធំរបស់ខ្លួន ដែលត្រូវវាយប្រហារពី Cyber

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី10 ខែឩសភា ឆ្នាំ2021 ម៉ោង 1:08 នាទី ល្ងាច

ប្រភពៈ AP

ដោយ សូរ្យសែងៈ

ប្រសិនបើម្ចាស់ក្រុមហ៊ុនបដិសេធមិនបង់ប្រាក់ក្នុងរយៈពេលកំណត់ ពួក Hacker ដែលនៅពីក្រោយការគំរាមកំហែង នឹងយកទិន្នន័យទៅផ្សព្វផ្សាយគ្មានសល់ ។

កាលពីថ្ងៃទី ៩ ខែឧសភា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដេន បានប្រកាសអាសន្ននៅឯក្រុមហ៊ុនខូឡូ​នៀល (Colonial pipeline) ដែលជាក្រុមហ៊ុនបំពង់បង្ហូរប្រេងធំជាងគេនៅសហរដ្ឋអាមេរិក មានទីស្នាក់ការធំនៅទីក្រុងអាល់ហ្វារេតតា ក្នុងរដ្ឋចចចៀ ដោយសារប្រព័ន្ធកុំព្យួទ័ររបស់ក្រុមហ៊ុនត្រូវបានវាយប្រហារដោយអ៊ីនធឺរណេត (Cyber ransomware) បណ្តាលឱ្យទិន្នន័យត្រូវបានអ៊ិនស៊ីបភភើ (Encipher) រហូតដល់វាមិនអាចចូលដំណើរការបាន ហើយប្រសិនបើម្ចាស់ប្រព័ន្ធបដិសេធមិនបង់ប្រាក់ក្នុងពេលកំណត់ ពួក Hacker ដែលនៅពីក្រោយការគំរាមកំហែង នឹងយកទិន្នន័យទៅផ្សព្វផ្សាយ ។ ឥឡូវគេសន្និដ្ឋានថា នេះជាស្នាដៃរបស់ក្រុម«ក្រុមសង្គមងងឹត (Dark Side)» ដោយប្រើនិមិត្តសញ្ញាជារូបភាពរបស់រ៉ូប៊ីនហ៊ូដ (Robin Hood) ។

បទបញ្ជារបស់មេដឹកនាំអាមេរិកគ្របដណ្តប់ទៅលើច្បាប់ដឹកជញ្ជូនថាមពល ដើម្បីដោះស្រាយស្ថានការណ៍ដឹកជញ្ជូនប្រេងឥន្ធនៈតាមរយៈបំពង់បង្ហូរប្រេង ដើម្បីប្តូរជាបណ្តោះអាសន្នតាមរថយន្តវិញ ខណៈពេលដែលទីភ្នាក់ងារពាក់ព័ន្ធ រួមនឹងក្រសួងថាមពល និងការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) បានព្យាយាមជួយប្រព័ន្ធបំពង់បង្ហូរប្រេងខូឡូនៀ ដែលមិនអាចចូលដល់ចាប់តាំងពីថ្ងៃសុក្រ ទី ៧ ឧសភាកន្លងមក ហើយជាមួយនឹងការបារម្ភនោះ តម្លៃប្រេងឆៅនៅ​លើពិភពលោកអាចនឹងឡើង ២-៣% នៅដើមសប្តាហ៍នេះ ។

ទន្ទឹមនឹងនេះ ស្ថានការណ៍ទូទៅ «វាអាចកាន់តែអាក្រក់» ប្រសិនបើស្ថានភាពត្រូវបានអូសបន្លាយ បំពង់បង្ហូរប្រេង ផ្ទុកប្រេងប្រមាណ ២,៥ លានបារ៉ែលក្នុងមួយថ្ងៃ ឬស្មើនឹង ៤៥ ភាគរយនៃការប្រើប្រាស់ប្រេងនៅភាគខាងកើតសហរដ្ឋ​អាមេរិក ទាំងប្រេងម៉ាស៊ូត ប្រេងឥន្ធនៈយន្តហោះ និងប្រេងសាំង តាមរយៈការដាក់បណ្តាញទាំងមូលនៅផ្នែកខាងកើតទៅផ្នែកខ្លះនៃតំបន់ភាគខាងត្បូង រួមទាំងរដ្ឋតិចសាស ជាមួយនឹងរបាយការណ៍នៃប្រេងឥន្ធនៈដែលនៅសល់ និងផល​ប៉ះពាល់ដូមីណូនឹងបន្តពីរដ្ឋចចចៀ រដ្ឋថេនណេស ទៅដល់ញូវយ៉ក ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម