ទន្លេគង្គាឥណ្ឌា ពេញដោយសាកសពអណ្តែតអ្នកស្លាប់ដោយសារកូវីដ-១៩

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី11 ខែឩសភា ឆ្នាំ2021 ម៉ោង 10:58 នាទី ព្រឹក

ប្រភព AP - naewna

ដោយ សូរ្យសែង៖

ប្រទេសឥណ្ឌាបានប្រទះឃើញសាកសពប្រហែលពាក់កណ្តាលរយ អណ្តែតទឹកនៅទន្លេអង្គា ក្នុងស្រុកបាក់សា ភាគខាងជើងប្រទេស ដោយសពនេះគេជឿថាជាអ្នកស្លាប់ដោយសារមេរោគកូវីដ-១៩ ។ អាជ្ញាធរមូលដ្ឋាននិយាយថា សាកសពប្រហែល ៤០ នាក់ តែរបាយការណ៍សារព័ត៌មានថាអាចប្រហែល ១០០ នាក់ ។

ស្ថានការណ៍រាតត្បាតនៃមេរោគកូវីដ-១៩ នៅតែមានសន្ទុះឆ្លងខ្លាំងនៅឡើយ ដោយមន្ទីរពេទ្យជាច្រើនទីក្រុងនៅតែមានបញ្ហាខ្វះអុកស៊ីហ្សែន និងគ្រែអ្នកជំងឺ ខណៈពេលដែលបន្ទប់ដម្កល់សព និងឈាបនដ្ឋានកំពុងពេញទៅដោយសាកសពរង់ចាំបូជា ដោយសារគ្មានកន្លែងសម្រាប់សុត សាច់ញាតិបានយកសាកសពទៅដុតនៅច្រាំងទន្លេ ដោយផ្គុំឈើអុសបង្កាត់ភ្លើងដុតតែម្តង ។

ជំងឺរាតត្បាតកំពុងតែរីករាលដាលយ៉ាងឆាប់រហ័សទៅដល់តំបន់ដាច់ស្រយាលក្រីក្រ បណ្តាលឱ្យមានបញ្ហាដល់មន្ទីរពេទ្យដែលខ្វះគ្រែ ខ្វះអុកស៊ីហ្សែន ហើយស្លាប់យ៉ាងតិចក៏ជាង ៣០០០ នាក់ដែរក្នុងមួយថ្ងៃ ធ្វើឲ្យកន្លែងបញ្ចុះសព ឬកន្លែងបូជាសពកកកុញដោយ សាកសពរង់ចាំដុត ដូច្នេះទើបមានការគ្រវាត់សពចូលក្នុងទន្លេជាការស្រេច ។

មានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថា ចំនួនសពដែលប្រទះឃើញក្នុងទន្លេគង្គាអាចដល់ ១០០ សព ដែលមើលទៅយូរថ្ងៃហើយ ដែលការសន្និដ្ឋានថា មកពីសាច់ញាតិគ្រួសារគ្មានលទ្ធភាពបូជា ឬគ្មានអុសសម្រាប់ដុតសាកសព ។

អ្នកភូមិជាច្រើនបានប្រាប់ AFP ថា ពួកគេជឿជាក់ថា សាកសពទាំងនេះត្រូវបានគេបោះចូលទៅក្នុងទឹកទន្លេ ពីព្រោះកន្លែងបូជាត្រូវបានខកខាន ឬដោយសារសាច់ញាតិមិនអាចរកអុសដុតបាន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម