អ៊ីស្រាអែលវាយប្រហារអគារកម្ពស់ ១៣ ជាន់នៅតំបន់ហ្គាហ្សាស្ទ្រីប

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី12 ខែឩសភា ឆ្នាំ2021 ម៉ោង 12:28 នាទី ល្ងាច

អគារកម្ពស់ ១៣ ជាន់មុននិងក្រោយការវាយប្រហារតាមអាកាស (រូបថត៖ RT)

អគារកម្ពស់ ១៣ ជាន់នៅតំបន់ហ្គាហ្សាស្ទ្រីប បានដួលរលំភ្លាមៗដោយសារមីស៊ីលវាយប្រហារពីប្រទេសអ៊ីស្រាអែល ចំពេលមានការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងរវាងរដ្ឋជ្វីហ្វ និងចលនាហាម៉ាស ។

យោងតាមសារព័ត៌មាន RT ការប្រយុទ្ធគ្នារវាងយោធារវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបនៅតែបន្តភាពតានតឹង ។ កាលពីថ្ងៃទី ១១ ឧសភា អគារកម្ពស់ ១៣ ជាន់នៅតំបន់ហ្គាហ្សាត្រូវបានវាយប្រហារដោយមីស៊ីលពីយន្តហោះអ៊ីស្រាអែល ហើយបានបាក់រលំក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ។ អ៊ីស្រាអែលបានបញ្ជូនយន្តហោះទម្លាក់គ្រាប់ ៨០ គ្រឿងទៅកាន់កាសាស្ទ្រីប ។

គេហទំព័រសារព័ត៌មាន Jewish Press បាននិយាយថា Hanadi  នៅ Gaza ត្រូវបានអគ្គិភ័យឆាបឆេះនៅម៉ោងប្រហែល ១៩ និង ៣០ នាទីម៉ោងក្នុងស្រុក ហើយនេះជាសកម្មភាពព្រមានដល់អ៊ីស្រាអែលរបស់ហាម៉ាស ។  គេហទំព័រនេះក៏បាននិយាយផងដែរថា ប្រជាជនដែលរស់នៅក្នុងអគារត្រូវបានព្រមានដោយភាគីអ៊ីស្រាអែលឱ្យជម្លៀសចេញជាមុន ។

ជាមួយគ្នានេះដែរ កាសែតអាល់ឃុដអាល់បាប៊ី បាននិយាយថា ផ្ទះជិតខាងនៃអគារ ១៣ ជាន់ ក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរដែរបន្ទាប់ពីការវាយប្រហារតាមអាកាស មិនមានព័ត៌មានអំពីអ្នកស្លាប់និងរបួស។

យោងតាមសារព័ត៌មាន BBC បានអោយដឹងថា បន្ទាប់ពីអគារ ១៣ ជាន់បានដួលរលំ ក្រុមហាម៉ាសបានអះអាងថាខ្លួនបានបាញ់រ៉ុក្កែត ១៣០ គ្រាប់ចូលទីក្រុងអ៊ីលអាវីរបស់អ៊ីស្រាអែលក្នុងការសងសឹក ។

ភាពតានតឹងរវាងអ៊ីស្រាអែល និងហាម៉ាស បានកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីការវាយប្រហារនៅថ្ងៃទី ១០ ខែឧសភា ។  ក្រុមហាម៉ាសបានបាញ់រ៉ុក្កែតរាប់រយគ្រាប់នៅតាមបណ្តាទីក្រុងនានារបស់អ៊ីស្រាអែល ហើយរដ្ឋជ្វីហ្វបានវាយបកវិញដោយបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នា ។

យ៉ាងហោចណាស់មនុស្សចំនួន ៣៣ នាក់នៃភាគីទាំងសងខាងត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស។  សហគមន៍អន្តរជាតិបានជំរុញឱ្យភាគីទាំងពីរបញ្ឈប់ការកើនឡើងនៃភាពតានតឹង។

ហាម៉ាសគឺជាអង្គការនយោបាយមូស្លីមរបស់ប៉ាឡេស្ទីន ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៧ បច្ចុប្បន្នពួកគេមានកងកម្លាំងប្រដាប់អាវុធត្រួតត្រាតំបន់ហ្គាហ្សាស្ទ្រីបឯករាជ្យរបស់រដ្ឋាភិបាលរដ្ឋប៉ាឡេស្ទីន ៕

 ប្រភព Theo BBC

បកប្រែដោយ សុកាន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម