បច្ចុប្បន្ន មនុស្សជាច្រើនបានដឹងពីភាវៈមនុស្ស «ភឿក» ដែលខុសប្រក្រតីក្នុងពិភពលោក ឱកាសកើត ១ ក្នុង ២០.០០០ នាក់ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏មានអ្នកខ្លះមានជំនឿផ្សេង និងខ្លះទៀតក៏យល់ខុស រហូតដល់ថ្នាក់ក្លាយជារឿងសោកសៅ ដូចជាគ្រួសារនាង «ភឿក» នេះជាដើម ។
Xueli Abbing ក្មេងស្រី ជនជាតិចិន មានស្បែកភឿក ត្រូវឪពុកម្តាយបំបរបង់ចោលតាំងពីនៅតូច ។ Xueli ត្រូវឪពុកម្តាយរបស់នាងមានជំនឿថា នាងកើតមកត្រូវបណ្តាសា ទើបសម្រេចចិត្តបោះបង់នាងចោលនៅទារកដ្ឋាន (កន្លែងចិញ្ចឹមក្មេង) និងមិនដែលមកជួបនាងតូចម្តងណាឡើយ ។
រហូត Xueli អាយុបាន ៣ ខួប គ្រួសារមួយជាជនជាតិអាល្លឺម៉ង់បានយកនាងទៅចិញ្ចឹម ទើបនាងក្លាយជាសមាជិកមួយក្នុងគ្រួសារ Abbing និងផ្លាស់ទៅរស់នៅក្នុងប្រទេសហុល្លង់ជាមួយម្តាយ និងបងស្រីចិញ្ចឹម ។
តមក អាយុបាន ១១ ឆ្នាំ Xueli ត្រូវបានគេហៅថា ជារបត់សំខាន់មួយទៀតនៅក្នុងជីវិតរបស់នាងដែលធ្វើឱ្យនាងក្លាយជាតារាម៉ូដែលរហូតមកដល់ពេលនេះ ។ អាយុ ១៦ ឆ្នាំ នាងបានទទួលការងារជាម៉ូដែលថតរូប និងបានទទួលការងារថតប្រចាំទស្សនាវដ្តី Vogue ។
Xueli មានលទ្ធភាពមើលឃើញបានត្រឹមតែ ៨-១០% ប៉ុនណោះ បើប្រៀបធៀបនឹងមនុស្សធម្មតា ហើយភ្នែករបស់នាងងាយនឹងចាញ់ពន្លឺ ដែលយើងអាចមើលឃើញជាច្រើនរូបភាព នាងត្រូវតែបិទភ្នែក ដោយសារតែពន្លឺគឺភ្លឺពេកសម្រាប់នាង ។
…Xueli បានផ្តល់សម្ភាសថា «ខ្ញុំជាតារាម៉ូដែល ដែលចង់ឲ្យមនុស្សរាល់គ្នាយល់ចិត្តថា ភាពខុសគ្នាមិនមែនជារឿងចម្លែកទេ តែយើងក៏ជាមនុស្សធម្មតាដែលអាចប្រើជីវិតនៅក្នុងសង្គមបានយ៉ាងស្មើភាពគ្នា និងលទ្ធភាពធ្វើអ្វីបានដូចគ្នា» ៕
ប្រភព DesignYouTrust
ដោយ ណយ វង្ស