ទ័ពកម្មករចិន ១២.០០០ នាក់បានជួសជុលផ្លូវដែកខ្សែឈិនហួងតៅ-ស៊ើនយ៉ាង ក្នុងខេត្តលៀវនីង ភាគខាងត្បូងឥសាន្តប្រទេសចិន ប្រើពេលត្រឹម ១១ ម៉ោង បានសម្រេចជាស្ថាពរ ។
ផ្លូវរថភ្លើងមួយខ្សែ ជាចំណែកមួយនៃខ្សែរថភ្លើងទីក្រុងប៉េកាំង-ហារប៊ិន មានចម្ងាយ ៤០៥ គីឡូម៉ែត្រ ជាខ្សែរថភ្លើងសំខាន់ភ្ជាប់ទៅតំបន់ភាគខាងជើង និងឥសាន្តរបស់ចិន ។ ការកែលម្អផ្លូវដែកនេះ នឹងជួយបង្កើនសមត្ថភាពដឹកជញ្ជូននៅភាគឥសាន្តប្រទេសចិនផងដែរ ៕
ប្រភព xinhuathai
ដោយ សាវុឌ្ឍ