កុំភ្លេចបងប្អូន បម្រាមគោចរចាប់ផ្តើមពីយប់ថ្ងៃទី ២៩ កក្កដានេះហើយ, អាជីវកម្មហានិភ័យមួយចំនួនក៏បិទដែរ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី29 ខែកក្កដា ឆ្នាំ2021 ម៉ោង 4:14 នាទី ល្ងាច

វិធានការរដ្ឋបាលរបស់សាលារាជធានីភ្នំពេញ បិទបម្រាមគោចរក្របខណ្ឌរាជធានីភ្នំពេញ ចាប់ពីយប់នេះទៅហើយបងប្អូន សូមកុំភ្លេច ពីម៉ោង ២១.០០ ដល់ម៉ោង ៣ ទៀបភ្លឺ ចាប់ពីម៉ោង ២៣:៥៩ នាទី យប់ថ្ងៃទី ២៩ នេះតទៅ ក្នុងរយៈពេល ១៤ ថ្ងៃ  ។

ទន្ទឹមនឹងនេះបិទបម្រាមគោចរនេះ សេចក្តីសម្រេចក៏បានហាមឃាត់ទៅលើមុខរបរ អាជីវកម្ម ឬការងារដែលមានហានិភ័យ ដូចជា ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល បៀហ្គាដិន ឌីស្កូតែក កាស៊ីណូ

សួនកុមារ សួនកម្សាន្តនានា រមណីយដ្ឋាន សារមន្ទីរ ហាងម៉ាស្សា ស្ទីម សូណា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ក្លឹបហាត់ប្រាណ រោងភាពយន្ត សិល្បៈ មជ្ឈមណ្ឌលកីឡា មិនត្រូវដំណើរការឡើយ ។

ចំពោះមន្ត្រីរាជការ បុគ្គលិកឯកជន ឬការធ្វើដំណើរចាំបាច់នានា តម្រូវឲ្យមានលិខិតបេសកកម្មរបស់ស្ថាប័ន អង្គភាព រួមទាំងអ្នកសារព័ត៌មានផងដែរ ។ ចំពោះអ្នកដែលត្រូវចេញពីចត្តាឡីស័ក ឬជាសះស្បើយពីជំងឺកូវីដ ត្រូវត្រឡប់ទៅលំនៅដ្ឋានវិញត្រូវបានអនុញ្ញាត និងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ របស់អ្នកជំងឺ ឬទៅរកសេវាឱសថស្ថាន សង្គ្រោះបន្ទាន់ ប្រេងឥន្ធនៈ-ហ្គាស សណ្ឋាគារ-ផ្ទះសំណាក់ក៏ត្រូវបានអនុញ្ញាតផងដែរ ។

ដូច្នេះសូមបងប្អូនចូលរួមអនុវត្ត ចៀសវាងមានការថ្នាំងថ្នាក់ ឬប្រឈមជាមួយកម្លាំងសមត្ថកិច្ច ដែលបំពេញភារកិច្ចក្នុងម៉ោងបម្រាមគោចរ ការពារដើម្បីការរាតត្បាតមេរោគកូវីដ-១៩ និងដើម្បីសុខុមាលភាពយើងទាំងអស់គ្នា ។

ខាងក្រោមជាខ្លឹមសារនៃសេចក្តីចម្រេចទាំងស្រុង ៖

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម