មេយោធាមីយ៉ាន់ម៉ា សុំជំនួយពីប្រទេសអាស៊ាន

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី31 ខែកក្កដា ឆ្នាំ2021 ម៉ោង 2:49 នាទី ល្ងាច

ដោយ សូ្្យសែង៖

ឧត្តមសេនីយ៍ មីន អងឡាយ (Min Aung Hlaing) មេបញ្ជាការយោធាជាន់ខ្ពស់ប្រទេសមីយ៉ាន់ម៉ា អំពាវនាវដល់ប្រទេស​អាស៊ាន និងប្រទេសជាមិត្ត ជួយដល់ស្ថានការណ៍កូវីដ-១៩ ដែលកំពុងផ្ទុះការរាតត្បាតនៅក្នុងប្រទេសរបស់ខ្លួន ទាំងការការពារ ការគ្រប់គ្រង និងការព្យាបាល ។

ប្រទេសមីយ៉ាន់ម៉ាកំពុងស្ថិតនៅក្នុងវិបត្តិដ៏ធ្ងន់ តាំងពីយោធាអណ្តើមអំណាចពីលោកស្រី អ៊ុន សានស៊ូឃ្យី អតីតទីប្រឹក្សារដ្ឋ ដោយប្រទេសលោកខាងលិចជាច្រើន រួមទាំងសហរដ្ហឋអាមេរិក អង់គ្លេស បានចេញវិធានការដាក់ទណ្ឌកម្មក្នុងការប្រឆាំងនឹងការធ្វើរដ្ឋប្រហាររឹបយកអំណាច និងការប្រើអំពើហិង្សាទៅលើប្រជាជនដែលនាំគ្នាងើបឈរប្រឆាំង ។

មីន អងឡាយ និយាយថា អត្រានៃការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ត្រូវតែបង្កើនល្បឿន នឹងមានការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមពីបរទេស រួមទាំងការផលិតវ៉ាក់សាំងក្នុងស្រុក ដែលត្រូវបានគាំទ្រដោយប្រទេសរុស្ស៊ី រួមទាំងបញ្ជាក់ថា ត្រូវការថវិកាពីមូលនិធិអាស៊ានកូវីដ-១៩ ផងដែរ ។

បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាបានទទួលវ៉ាក់សាំងតែ ២ លានដូសពីប្រទេសចិន តែយ៉ាងណាក៏មានប្រជាជនត្រឹមតែ ៣,២% ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង ហើយប្រជាជន ២.៨% នៃប្រជាជនប៉ុណ្ណោះដែលបានបញ្ចប់ការចាក់វ៉ាក់សាំងពេញលេញ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម