វិបត្តិកូវីដនៅថៃកាន់តែធ្ងន់ធ្ងរហើយ ថ្ងៃនេះកំពូលឆ្លង ១៨.៩១២ នាក់ និងស្លាប់ ១៧៨ នាក់

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី31 ខែកក្កដា ឆ្នាំ2021 ម៉ោង 4:13 នាទី ល្ងាច

ដោយ សូរ្យសែង៖

ស្ថានការណ៍កូវីដ-១៩​ នៅប្រទេសថៃ កាន់តែជួបវិបត្តិធ្ងន់ធ្ងរហើយ នៅថ្ងៃនេះ (៣១ ខែកក្កដា) ឆ្លងថ្មីកើនឡើងដល់ ១៨.៩១២ នាក់ សរុបទាំងទាំងស់ ៥៩៧.២៨៧ នាក់ និងស្លាប់ថ្ងៃនេះ ១៧៨ នាក់សរុបទាំងអស់ ៤.៨៥៧ នាក់ និងជាសះស្បើយសរុប ៣៩១.៩២០ នាក់ ។

គិតក្នងរយៈពេលប្រមាណមួយសប្តាហ៍កន្លងមក ប្រទេសថៃមានមនុស្សឆ្លងកូវីដ-១៩ កាន់តែច្រើនទៅៗ ធ្ងន់ទៅៗគ្មានថ្ងៃស្រកចុះឡើយ គឺមួយថ្ងៃកើនបន្តិចៗ រហូតថ្ងៃទី ៣១ ខែកក្កដា នេះជាតួលេខមួយគួរឲ្យបារម្ភ ទាំងអ្នកឆ្លង ទាំងអ្នកស្លាប់ ។ ការបិទខ្ទប់ខេត្តមួយចំនួន មិនបានធ្វើឲ្យការឆ្លងកូវីដ-១៩ ថមថយឡើយ ផ្ទុយទៅវិញផ្ទុះលើសដើម ឯមន្ទីរពេទ្យខ្លះខ្វះគ្រែអ្នកជំងឺ បណ្តាលឲ្យច្រាលមកសម្រាកនៅក្រៅអគារ ។

ទោះយ៉ាងណា រដ្ឋាភិបាល រួមជាមួយក្រសួងសុខាភិបាលថៃបានព្យាយាមគ្រប់មធ្យោបាយ ដើម្បីគ្រប់គ្រង និងតស៊ូជាមួយស្ថានភាពដ៏លំបាកនេះ ដែលមិនខុសពីប្លុកប្រទេសអាស៊ានមួយចំនួន ដូចយ៉ាង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម សុទ្ធតែកំពុងជួបវិបត្តិតស៊ូជាមួយកូវីដ-១៩ បម្លែងថ្មីនេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម