ទុក្ខជាន់ទុក្ខហើយថៃ ! ឆេះផ្សារ ១០០ ឆ្នាំ សមុទ្រសាខន រាប់ម៉ោងគ្រប់គ្រងមិនបាន

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី01 ខែសីហា ឆ្នាំ2021 ម៉ោង 8:27 នាទី ព្រឹក

វេបសាយ kapook ដែលស្រង់ពីប៉ុស្តិ៍ទូរទស្សន៍ TNN ជាវេបសាយល្បីរបស់ថៃបានផ្សាយហេតុការណ៍ឆេះផ្សារ «១០០ ឆ្នាំ» នៅខេត្តសមុទ្រសាខន ប្រទេសថៃ ដែលអគ្គីឆេះរាប់ម៉ោងគ្រប់គ្រងមិនបាន ហើយតំបន់នេះជាតំបន់ក្រហម បិទខ្ទប់ទៀតផង

ហេតុការណ៍នេះ កើតឡើងនៅម៉ោង ២០.១០នាទី ថ្ងៃទី ៣១ ខែកក្កដា ផ្សារនេះភាគច្រើនជាតូបឈើ មានអាយុកាលជាង ១០០ ឆ្នាំ ដោយមន្ត្រីពាក់ព័ន្ធបានប្រញាប់ប្រញាល់នាំយកឧបករណ៍ និងរថយន្តបាញ់ទឹកមកជួយ ដំបូងភ្លើងមិនអាចគ្រប់គ្រងបានទេ ដោយសារតែរថយន្តពន្លត់អគ្គិភ័យធំមិនអាចចូលដល់កន្លែងកើតហេតុបាន ហើយតំបន់នេះស្ថិតនៅក្នុងតំបន់ក្រហម នៃការគ្រប់គ្រងកូវីដ-១៩ ។

មិនទាន់ទទួលបានព័ត៌មានអំពីការខូចខាតនៅឡើយទេ ៕

 

ប្រភព TNN

បកប្រែដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម