ក្រុមហ៊ុន ថៃ អ៊ែរអេស៊ា ផ្អាកដំណើរការពេញមួយខែសីហា ធ្វើឲ្យប៉ះពាល់ប្រាក់ខែបុគ្គលិក រង់ចាំបើកនៅខែកញ្ញា

សេដ្ឋកិច្ចថ្ងៃអាទិត្យ ទី01 ខែសីហា ឆ្នាំ2021 ម៉ោង 9:30 នាទី ព្រឹក

ថៃអ៊ែរ អេស៊ី (Air Asia) បានចេញសេចក្តីជូនដំណឹង ផ្អាកដំណើរការបណ្តោះអាសន្ននៅខែសីហា ឆ្នាំ ២០២១ នេះ ចំណែកបុគ្គលិកទាំងអស់ ១០០% មិនទទួលបានប្រាក់ចំណូល-មិនគ្រប់គ្រាន់ដើម្បីបើកប្រាក់ខែ ដាក់ពាក្យស្នើសុំប្រាក់កម្ចី ដើម្បីគាំទ្រការងារ ប៉ុន្តែគ្មានជំនួយពីរដ្ឋាភិបាល ។

ដោយសារប៉ះទង្គិចពីមេរោគកូវីដ-១៩ ក្រុមហ៊ុនបានរកវិធីដោះស្រាយ(រកប្រាក់កម្ចី)ឲ្យបានដំណើរការបន្តអស់រយៈពេល ១ ឆ្នាំពេញ ហើយកន្លងមកក្រុមហ៊ុនមិនបានទទួលការជួយពីរដ្ឋាភិបាលឡើយ ក្នុងការបម្រុងទុនឲ្យដំណើរការហោះហើរ ។

បុគ្គលិកនៅថ្នាក់អ្នកគ្រប់គ្រង និង រួមទាំងអ្នកគ្រប់គ្រងជាន់ខ្ពស់ បានពន្យារពេលបើកប្រាក់ខែទាំងអស់ដល់ខែកញ្ញាឆ្នាំ ២០២១ ។ បុគ្គលិកជាអ្នកប្រតិបត្តិការដែល Active បានចណាយប្រាក់ខែ ៥០% នៅសល់ ៥០% ទៀតនឹងរង់ចាំបើកនៅខែកញ្ញា ឆ្នាំ ២០២១ ។ ចំពោះបុគ្គលិកមិនប្រតិបត្តិការ (Inactive) បាន ២៥% នៅខែកញ្ញាដូចគ្នា ។

នៅក្នុងខែសីហានេះ ក្រុមបានបញ្ឈប់ដំណើរការទាំងស្រុង (បណ្តោះអាសន្ន) តម្រូវឲ្យបុគ្គលិកឈប់បំពេញការងារ ១០០% ដើម្បីបង្កលក្ខណៈបានទទួលប្រាក់ឧបត្ថម្ភពីរបបសន្តិសុខសង្គម ។

ក្រុមហ៊ុនសង្ឃឹមថា ក្នុងខែកញ្ញា ឆ្នាំ ២០២១ ស្ថានការណ៍នឹងល្អឡើងវិញ ក្រុមហ៊ុនបានទទួលប្រភពទុន ហើយនឹងត្រលប់មកបម្រើសេវាកម្មជើងហោះហើរផ្សេងៗជាថ្មីម្តងទៀត ដែលនឹងអនុញ្ញាតឱ្យនិយោជិតបន្តបើកប្រាក់ខែតាមវដ្តធម្មតា ៕

ប្រភពពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ

ដោយ ពិសិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម