វឹកវរមែនទែនហើយប្រទេសថៃ ! កូវីដក៏ផ្ទុះខ្លាំង បាតុកម្មក៏ផ្ទុះកក្រើក ផ្ទុះបណ្តេញនាយករដ្ឋមន្ត្រី ប្រាយុទ្ធ!

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី03 ខែសីហា ឆ្នាំ2021 ម៉ោង 9:57 នាទី ព្រឹក

ប្រភពពីវេបសាយ springnews 

ដោយ សូរ្យសែង៖

ហ្វូងម៉ូតូ រថយន្តបើកពេញផ្លូវក្នុងតំបន់មួយចំនួនក្នុងទីក្រុងបាងកក ប្រទេសថៃ នោះគឺក្រុមយុវជនបាតុករ រួមទាំងសម្រែក និងលើកម្រាមដៃបី បានប្រមូលផ្តុំគ្នាងើបតវ៉ាប្រឆាំង និងបណ្តេញនាយករដ្ឋមន្ត្រី គឺលោក ប្រាយុទ្ធ ច័ន្ទអូឆា ស្ថិតក្នុងឱកាសដែលប្រទេសកំពុងជួបអាសន្ននៃការផ្ទុះមេរោគកូវីដ-១៩ ដែលមួយថ្ងៃៗឆ្លងជិត ២ ម៉ឺនានក់ និងស្លាប់ជាងមួយរយនាក់ ។

 

ថ្ងៃទី ១ សីហា ជាខែថ្មី ថ្ងៃថ្មី បានកើតហេតុការណ៍ប្រទូស្តរាយរវាងកម្លាំងប៉ូលីសថៃ ជាមួយក្រុមយុវវ័យ នៅពេលដែលប្រមូលផ្តុំគ្នានៅតំបន់ខ្លះ និងបានធ្វើដំណើរចូលមកក្នុងតំបន់រាំងស្កាត់ ដើម្បីធ្វើសកម្មភាពបណ្តេញឧត្តមសេនីយ៍ឯក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីឱ្យចេញពីតំណែង ។

ប៉ូលីសបានប្រើរថយន្តមានឧឃ្ឃោសស័ព្ទ ប្រកាសសុំឱ្យអ្នកប្រមូលផ្តុំគ្នាចេញពីតំបន់ដើម្បីសម្រួលការធ្វើចរាចរណ៍ឲ្យប្រជាជន ប៉ុន្តែក្រុមយុវជនមិនធ្វើតាម រហូតកើតការប៉ះទង្គិច ដោយប៉ូលិសប្រើរថយន្តបាញ់ថ្នាំទឹកដែលមានសម្ពាធខ្លាំង និង បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដាក់អ្នកកុប្បករ ។

មួយក្រុមទៀត ដឹកនាំដោយលោក ណាត់តាវុធ សៃកឿ (Nattawut Saikua) បានថ្លែងការណ៍ស្វាគមន៍ក្រុមអាវក្រហម និងរណសិរ្សសាមគ្គីភាពប្រជាជន ដែលបានចូលរួមព្រឹត្តិការណ៍បាតុកម្ម នៅផ្លូវបំបែករ៉ាចប្រៈសុង មុនពេលបន្តទៅមុខទៀត ជាមួយក្រុម សម្បត្តិធួរ គ្រុប និងក្រុមរាស្ត្រមួយក្រុមទៀត ។

ខាងក្រោម គឺជារូបភាពរបស់វេបសាយ springnews របស់ថៃ បង្ហាញពីការប៉ះទង្គិចគ្នា ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម