មជ្ឈមណ្ឌលការពារជំងឺរបស់សហរដ្ឋអាមេរិកបង្ហាញថា ចាក់វ៉ាក់សាំង ២ ដូស បន្ថយអត្រាស្លាប់ទាបជាង​ ០,០០១%

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី04 ខែសីហា ឆ្នាំ2021 ម៉ោង 8:18 នាទី ល្ងាច

បកប្រែពី springnews

ដោយ សូរ្យរិទ្ធ៖

មជ្ឈមណ្ឌលការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានឲ្យទិន្នន័យចុងក្រោយថា អ្នកដែលចាក់វ៉ាក់សាំងរួច ២ ដូស បានកាត់បន្ថយការចូលមន្ទីរពេទ្យព្យាបាលដល់ ០,០០៤% និងជួយបន្ថយការស្លាប់ពីមេរោគកូវីដ-១៩ បានTទាបជាង ០,០០១% ។

ទិន្នន័យនេះបានគូសបញ្ជាក់នូវអ្វីដែលអ្នកជំនាញសុខភាពឈានមុខគេ បានបញ្ជាក់ជាច្រើនខែមកហើយថា វ៉ាក់សាំងកូវីដ-១៩ មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺធ្ងន់ធ្ងរ និងការស្លាប់ ហើយវាគឺជាវិធីល្អបំផុតក្នុងការបន្ថយការរីករាលដាលនៃមេរោគ និងចៀសវាងការឈឺចាប់បន្ថែមទៀត ។

ភ្នាក់ងារចែករំលែកការអប់រំនៅសប្តាហ៍នេះបង្ហាញថា កូវីដ «Delta» ផលិតមេរោគក្នុងបរិមាណប្រហាក់ប្រហែលគ្នាទាំងអ្នកដែលបានចាក់វ៉ាក់សាំង និងមិនបានចាក់វ៉ាក់សាំង បណ្តាលឱ្យអ្នកជំនាញនិយាយថា ការចាក់វ៉ាក់សាំងធ្វើឲ្យមនុស្សឆ្លងជំងឺកូវីដ-១៩ ថយចុះតាំងពីដំបូងមកម៉្លេះ ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា ពួកគេទំនងជាអាចចម្លងមេរោគនេះទៅមនុស្សដែលមិនបានចាក់វ៉ាក់សាំង ។

ប៉ុន្តែអ្នកជំនាញក៏បានណែនាំ ឲ្យមនុស្សពាក់ម៉ាស់ផងដែរ ទោះបីជាពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញក៏ដោយ ដែលមានឥទ្ធិពលក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ Delta និងជួយការពារការរីករាលដាលនៃមេរោគឆ្លងប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម