យ៉ាងម៉េចអ៊ីចេះ!!! អាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា អាត់ ៤ ណាត់គ្នាធ្វើសមយុទ្ធ នៅសមុទ្រចិនខាងត្បូង

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី05 ខែសីហា ឆ្នាំ2021 ម៉ោង 1:19 នាទី ល្ងាច

នាវាចម្បាំងអាមេរិក

ដោយ សូរ្យសែង៖

ប្រទេសឥណ្ឌាកំពុងបញ្ជូននាវាយោធា ដើម្បីដាក់ពង្រាយនៅសមុទ្រចិនខាងត្បូងនៅក្នុងខែនេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសសម្ព័ន្ធមិត្ត ហើយនឹងចូលរួមក្នុងសមយុទ្ធយោធាជាមួយ ៤ ប្រទេសផ្សេងទៀត ដែលជាផ្នែកមួយនៃគោលនយោបាយប្រតិបត្តិការមជ្ឈិមបូព៌ា ដែលបានបង្ហាញពីតម្រូវការក្នុងការដើរតួនាទីធំជាងមុននៅក្នុងតំបន់ ដើម្បីទប់​ទល់នឹងឥទ្ធិពលរបស់ចិន ។

នាវាចម្បាំងជប៉ុន

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃពុធទី ៤ ខែសីហានេះ បានដកស្រង់សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកឥណ្ឌាថា កងនាវាឥណ្ឌាចំនួន ៤ គ្រឿង មាននាវាពិឃាតភ្ជាប់មីស៊ីលនាំផ្លូវ ១ គ្រឿង និងនាវាចម្បាំង ហ្វ្រីហ្គេតបំពាក់ដោយមីស៊ីល ១ គ្រឿង នឹងត្រូវដាក់ពង្រាយរយៈពេលពីរខែនៅអាស៊ីអាគ្នេយ៍ សមុទ្រចិនខាងត្បូង និងប៉ាស៊ីហ្វិកខាងលិច ដើម្បីបញ្ជាក់ពីការចូលទៅក្នុងតំបន់ប្រតិបត្តិការ ប្រកបដោយសន្តិ និងសាមគ្គីភាពជាមួយប្រទេសសម្ព័ន្ធមិត្តទាំងឡាយ ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងដែនសមុទ្រ ។

នាវាចម្បាំងឥណ្ឌា

កាលពីអតីតកាល កងទ័ពឥណ្ឌាប្រយ័ត្នប្រយែងចំពោះអរិភាពជាមួយចិន ប៉ុន្តែការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងទាហានចិន និងឥណ្ឌាកាលពីឆ្នាំមុននៅតាមព្រំដែនមានជម្លោះ បាននាំឱ្យមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ។ ពេលនោះអារម្មណ៍បានផ្លាស់ប្តូរ ឥឡូវនេះរដ្ឋាភិបាលឥណ្ឌាបានងាកទៅជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ទល់ជាមួយចិន ។

នាវាចម្បាំងអូស្ត្រាលី

សមុទ្រចិនខាងត្បូងគឺជាតំបន់រសើបមួយដែលធ្វើតេស្តទំនាក់ទំនងចិន-អាមេរិក រដ្ឋាភិបាលអាមេរិកបានច្រានចោលការទាមទារដែនទឹក របស់ចិន ដែលមិនត្រឹមត្រូវតាមច្បាប់អន្តរជាតិ ។ នៅខែមិថុនាឆ្នាំនេះ កងទ័ពជើងទឹកអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះUSS Ronald Reagan មួយក្រុមទៅបំពេញបេសកកម្មធម្មតានៅសមុទ្រចិនខាងត្បូង ហើយនៅខែនេះកងនាវាចរអង់គ្លេសកំពុងត្រៀមបញ្ជូនក្រុមនាវាផ្ទុកយន្តហោះមួយក្រុមដើម្បីចូលរួមហ្វឹកហាត់នៅសមុទ្រហ្វីលីពីន ។ ចំណែកកងនាវារបស់ឥណ្ឌាមកលើកនេះ គឺដើម្បីចូលរួមសមយុទ្ធប្រចាំឆ្នាំជាមួយ សហរដ្ឋអាមេរិក ជប៉ុន និង អូស្ត្រាលី នៅឆ្នេរកោះហ្គាម ។ អាត់ ៤ នេះបានរួមគ្នាជា ៤ ក្រុមដែលប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដេន គាំទ្រឲ្យជាមធ្យោបាយក្នុងការប្រឆាំងទប់ទល់មហាយក្សចិន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម