ចូលរួមសោកស្តាយជាមួយប្រជាជនអាមេរិក ភ្លើងឆេះព្រៃដ៏កំណាច បំផ្លាញទីក្រុងប្រវត្តិសាស្រ្ត

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី09 ខែសីហា ឆ្នាំ2021 ម៉ោង 7:33 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ភ្លើងឆេះព្រៃដ៏កំណាចនៅភាគខាងជើងរដ្ឋកាលីហ្វ័រនៀ បានបំផ្លាញទីក្រុងហ្គ្រីនវីលនៅសល់តែផែះ ជាទីក្រុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលមានអាយុកាលជាង ១៥០ ឆ្នាំ ភ្លើងបានឆេះរាលពីជើងភ្នំសៀរ៉ា ។

ឧប្បត្តិហេតុនេះបណ្តាល់ឲ្យមនុស្សស្លាប់ ១៣ នាក់ និងដែលក្នុងនេះមានបុគ្គលិកពន្លត់ ៨ នាក់ទៀត ។

លោក អេដវីន ហ៊្សូនីកា អ្នកពន្លត់អគ្គិភ័យ និងជាអ្នកនាំពាក្យនាយកដ្ឋានការពារព្រៃឈើកាលីហ្វ័រនៀ បាននិយាយថា ភ្លើងឆេះព្រៃនេះរាលដល់ទំហំផ្ទៃដីជាង ១.៨០០ គីឡូម៉ែត្រក្រឡា ដែលស្មើនឹងជាង ២១% នៃព្រៃឈើនៅតំបន់ឌិកស៊ី មូលហេតុនៃការឆេះព្រៃនេះនៅមិនទាន់ដឹងនៅឡើយទេ ហើយបច្ចុប្បន្នកំពុងស៊ើបអង្កេត ។

«អាកាសធាតុអំណោយផលដោយមានខ្យល់បក់តិច ហើយផ្សែងបានគ្របដណ្តប់លើអាកាស ជួយបង្កើនសំណើម បានច្រើន» ហ៊្សូនីកា បាននិយាយ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម