ម៉ាឡេស៊ីផ្តល់ភ្លើងខៀវឲ្យពលរដ្ឋត្រឡប់ចូលប្រទេស កាក់ខ្លួននៅផ្ទះបាន

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី10 ខែសីហា ឆ្នាំ2021 ម៉ោង 7:55 នាទី ល្ងាច

ម៉ាឡេស៊ីបានបន្ធូរបន្ថយវិធានការគ្រប់គ្រងកូវីដ-១៩ ដោយអនុញ្ញាតឲ្យពលរដ្ឋដែលធ្វើដំណើរត្រឡប់ពីបរទេស ធ្វើចត្តា ឡីស័កនៅក្នុងផ្ទះរបស់ខ្លួនបាន ។ ចំណែកអ្នកចាក់វ៉ាក់សាំងគ្រប់ដូសរួច អាចធ្វើដំណើរឆ្លងរដ្ឋ និងទទួលទានអាហារនៅក្នុងហាងអាហារបាន ។

 លោក មូយិតឌីន យ៉ាស៊ីន នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រកាសថា ពលរដ្ឋម៉ាឡេស៊ី និងអ្នកដែលស្នាក់អាស្រ័យក្នុងប្រទេស ម៉ាឡេស៊ី អាចកាក់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនបាន ក្រោមការតាមដានតាមរយៈប្រព័ន្ធឌីជីថល ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២១ ទៅ ។

ក្រៅពីនេះ អ្នកដែលបានចាក់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ ដូសទី ២ រយៈពេល ១៤ ថ្ងៃ អាចចូលរួមក្នុងពីធីសាសនាផ្សេងៗបាន អាចចូលទទួលទានក្នុងភោជនីយដ្ឋាន និងអាចធ្វើដំណើរឆ្លងរដ្ឋដើម្បីជួបគូសង្សារ ឬប្តីប្រពន្ធ ឬកូនបាន ។ ចំណែកអ្នកដែលចាក់វ៉ាក់សាំងបាន ១ ដូស ដូចជាវ៉ាក់សាំង Johnson & Johnson នឹងត្រូវត្រួតពិនិត្យ ២៨ថ្ងៃក្រោយ ចាក់វ៉ាក់សាំង ទើបចាត់ទុកជាអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូស ។

ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមចាក់វ៉ាក់សាំងតាំងពីខែកុម្ភៈ រហូតមកទល់នឹងពេលនេះបាន ២៣ លានដូសហើយ ដោយមានមនុស្សវ័យចាស់ចំនួន ៣៥,៣% បានចាក់គ្បរ់ដូស ៕

ពីថៃរ៉ាត់ +  CNA

ដោយ សាវុឌ្ឍ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម