ដំណឹងរីករាយ! រដ្ឋាភិបាលផ្តល់ប្រាក់ឧត្ថម្ភ ៥០.០០០ រៀលក្នុងឱកាសភ្ជុំបិណ្ឌ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី12 ខែសីហា ឆ្នាំ2021 ម៉ោង 7:58 នាទី ល្ងាច

សេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រី ព្រុំ សុខា នៅថ្ងៃទី ១១ ខែសីហាម្សិលមិញ បានឲ្យដឹងថា រាជរដ្ឋាភិបាលបានឧបត្ថម្ភប្រាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ ចំនួន ៥០.០០០ រៀលក្នុងម្នាក់ចំពោះមន្ត្រីរាជការស៊ីវិលគ្រប់ថ្នាក់ រួមទាំងមន្ត្រីជាប់កិច្ចសន្យា តាមអនុក្រឹត្យលេខ ៤១ អនក្រ. ចុះថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ។

ទឹកប្រាក់ ៥០.០០០ រៀលនេះនឹងបញ្ចូលទៅក្នុងតារាងទូទាត់ប្រាក់បៀវត្សរ៍លើកទី ២ នៃខែកញ្ញាខាងមុខនេះ ដោយសារប្រជាជនខ្មែរចាប់ផ្តើមកាន់បិណ្ឌទី ១ នៅថ្ងៃ ពុធ ទី ២២ ខែកញ្ញា ឆ្នាំ ២០២១ ។

ខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹង មានដូចខាងក្រោម ៖


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម