សមរភូមិបាតុកម្មថៃ! បាតុករដុតបំផ្លាញ និងប្រើអាវុធគ្រាប់ថ្មម៉ាប គ្រាប់បែកផ្សែង...បាញ់ទៅលើសមត្ថកិច្ច

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី14 ខែសីហា ឆ្នាំ2021 ម៉ោង 10:45 នាទី ព្រឹក

ម្សិលមិញ (១៣ សីហា) នៅម៉ោង ១៦.០០ ក្រុមបាតុករថៃ ដែលឈ្មោះថា ក្រុម«ថាលុហ្វា  (ក្រុមទម្លុះមេឃ)» បានផ្លាស់ប្តូរក្បួនទៅផ្លូវផ្សេង ដើម្បីប៉ុនប៉ងរុះរើ និងបំផ្លាញរបាំងការពាររបស់តម្រួត រួមទាំងការប្រើជំពាម អាវុធ ដូចជា គ្រាប់ថ្មម៉ាប គ្រាប់បែកផ្សែង គ្រាប់ថ្មគ្រួស ដើម្បីបាញ់ទៅលើមន្ត្រីការពារ ក្នុងនេះមានក៏មានដុតវត្ថុផ្សេងៗនៅបរិវេណទីនោះ ផងដែរ និងក្រុមបាតុករខ្លះបានជិះក្បួនម៉ូតូពេញផ្លូសំដៅទៅគោលដៅ តែត្រូវកម្លាំងការពាររាំងស្កាត់ ។

រហតដល់ម៉ោងជាង ១៨.០០ ទើបកម្លាំងតម្រួតគ្រប់គ្រងស្ថានការណ៍បាន ដោយរឹបអូសបានម៉ូតូ ១៤ គ្រឿង ឯក្រុមបាតុករបានបែកខ្ញែកគ្នា ដោយសារការបង្ក្រាបរបស់កម្លាំងប៉ូលិស ៕

ប្រភពពីវេបសាយថៃ https://www.sanook.com/news/8426354/

ដោយ ពិសិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម