កុំថាសង្គ្រាមអាហ្វហ្គានីស្ថានចប់! ក្រុមប្រឆាំងតាលីបង់ (សម្ព័ន្ធមិត្តភាគខាងជើង) រួមគ្នាជាមួយប្រជាជនងើបតស៊ូជាថ្មីម្តងទៀត !

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី19 ខែសីហា ឆ្នាំ2021 ម៉ោង 3:33 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

សារព័ត៌មាន «Hindustan Times» របស់ឥណ្ឌាបានផ្សព្វផ្សាយព័ត៌មានពីកងកម្លាំង «Northern Alliance» បាន ដោតទង់ជាតិនៅទីក្រុងប៉ាន់សៀរ (Panjshir) ក្នុងការតស៊ូដំបូងប្រឆាំងនឹងតាលីបង់ (flag hoisted in Panjshir in first resistance against Taliban) ក្រោយក្រុមតាលីបង់ចូលដណ្តើមអំណាចពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីៗនេះ ។ មានរបាយការណ៍ថា «ក្រុមសម្ព័ន្ធមិត្តភាគខាងជើង» ដែលធ្លាប់ជាកងកម្លាំងប្រឆាំងសម័យក្រុមតាលីបង់គ្រប់គ្រងអាហ្វហ្គានីស្ថានពីឆ្នាំ ១៩៩៦-២០០១ បានត្រូវចាត់តាំងឡើងជាថ្មីទៀត ក្រោមការដឹកនាំរបស់ អាម៉ាដ មាស់ស៊ូត (Ahmad Massoud) កូនប្រុសរបស់ អាម៉ាដ សាហ៍ ម៉ាសស៊ូត (Ahmad Shah Massoud) អ្នកនយោបាយជនជាតិអាហ្វហ្គានីស្ថានដ៏អាថ៌កំបាំង ។

ដោយទាហានអាហ្វហ្កានីស្ថានដែលមិនចុះចាញ់ពួកតាលីបង់ ពួកគេបានព្យាយាមភៀសខ្លួន មកប្រមូលផ្តុំគ្នានៅក្នុងទីក្រុងប៉ាន់សៀរ ភាគខាងជើងនៃប្រទេស ហើយទង់របស់ក្រុមនេះត្រូវបានលើកជាថ្មីម្តងទៀត ក្នុងរយៈពេលពីរទសវត្សរ៍នេះ ។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានស្រង់សម្តីអ្នកប្រើប្រាស់ Twitter ឈ្មោះ Noorullah Durrani ថាជាអ្នកផ្សព្វផ្សាយរឿងរ៉ាវនេះ ស្របពេលដែល មុលឡោះអាប់ឌុល ហ្គានី បារ៉ាដា (Mullah Mullah Abdul Ghani Baradar) សហស្ថាបនិកតាលីបង់ បានធ្វើដំណើរពីប្រទេសកាតា ត្រឡប់ទៅអាហ្វហ្គានីស្ថានវិញ បន្ទាប់ពីតំណាងឱ្យក្រុមនេះទៅចរចាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ។

របាយការណ៍បន្តថា តាលីបង់បានប្រកាសថា មន្រ្តីរដ្ឋាភិបាលអាចចូលធ្វើការវិញបាន ប៉ុន្តែមនុស្សនៅតែមានឥរិយាបថប្រុងប្រយ័ត្ន ហើយមានស្ត្រីត្រឹមប៉ុន្មាននាក់ប៉ុនណោះបានចេញដើរតាមផ្លូវ ។ មនុស្សរាប់ម៉ឺននាក់បានព្យាយាមរកផ្លូវគេចចេញពីអាហ្វហ្គានីស្ថាន ។ តើវាមិនមែនសម្រាប់ការភ័យខ្លាចនៃការសងសឹកចំពោះអ្នកគាំទ្រដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ក្រោមការការពាររបស់អាមេរិកអស់រយៈពេល ២០ ឆ្នាំមកហើយ ព្រោះតែខ្លាចភាពជ្រុលនិយមខាងសាសនា ឬយ៉ាងណា ៕

ពួកតាលីបង់និយាយថា គោរពសិទ្ធិស្ត្រី តែនៅតែប្រើអំពើមិនគប្បី ដោយស្លាកយីហោហាងកែសម្ផស្សត្រូវពួកគេយកថ្នាំខ្មៅមកបាញ់ប្រតាក


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម