ក្នុងចំណោមអ្នកធ្លាក់ពីលើយន្តហោះទ័ពអាមេរិក ៣ នាក់ មានម្នាក់ជាក្រុមជម្រើសជាតិយុវជនអាហ្វហ្គានីស្ថាន

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី20 ខែសីហា ឆ្នាំ2021 ម៉ោង 11:40 នាទី ព្រឹក

១ ក្នុង ៣ នាក់ដែលតោងប្រអប់កង់យន្តហោះកងទ័ពអាមេរិក ហើយធ្លាក់ស្លាប់ គឺជាយុវជនក្រុមជម្រើសជាតិបាល់ទាត់របស់អាហ្វហ្គានីស្ថាន ។

ពីករណីសោកនាដកម្មដ៏សែនស្លុត ក្រោយពីក្រុមតាលីបង់ដណ្តើមអំណាចបានជោគជ័យមក ធ្វើឲ្យប្រជាជនជាច្រើនអស់សង្ឃឹម រហូតចង់គេចពីសេចក្តីស្លាប់ តែនៅតែស្លាប់ ស្លាប់ដោយតោងនៅត្រង់ប្រអប់កង់យន្តហោះ C-17 របស់កងទ័ពសហរដ្ឋអាមេរិក រហូតស្លាប់ ៣ នាក់ ។

វេបសាយ BBC រាយការណ៍ថា យុវជន ហ្សាគី អាន់វ៉ារី (Zaki Anwari) អាយុ ១៩ ឆ្នាំ កីឡាករបាល់ទាត់ក្រុមជម្រើសជាតិយុវជននៃប្រទេសអាហ្វហ្គានីស្ថាន ។

សេចក្តីថ្លែងការការណ៍របស់នាយកដ្ឋានអប់រំ និងកីឡាអាហ្វហ្គានីស្ថាន បានសម្តែងមរណៈទុក្ខថា «អាន់វ៉ារី ជាយុវជនម្នាក់ក្នុងចំណោមយុវជនអាហ្វហ្គានីស្ថានជាច្រើនពាន់នាក់ ដែលភៀសខ្លួនចេញពីប្រទេស តែអនិច្ចា គួរឲ្យសោកស្តាយ គាត់បានធ្លាក់ស្លាប់ពីលើមេឃ...» ៕

រូបភាពពីហ្វេសប៊ុក Zaki Anwari

ពី bbcaljazeera

ដោយ សាវុឌ្ឍ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម