ភ្លៀងខ្យល់កន្ទ្រាក់ខ្លាំង បង្កឲ្យលិចផ្លូវក្រុងព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី24 ខែសីហា ឆ្នាំ2021 ម៉ោង 7:56 នាទី ល្ងាច

ដោយ សាវុឌ្ឍ៖

វេលាម៉ោង ១៨:០៣នាទីយប់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មានខ្យល់កន្ទ្រាក់ដ៏ខ្លាំងមួយបានបក់បោកនាំទឹកភ្លៀងដ៏ខ្លាំង បង្កឲ្យមានឹកជំនន់ពេញក្រុងព្រះសីហនុ និងបណ្តាលឲ្យដាច់ចរន្តអគ្គិសនីពីអនុស្ថានីយក្រុងព្រះសីហនុ(GSSHV-F10A&F11A) ។

ខ្យល់កន្រ្តាក់ខ្លាំង បណ្តាលឱ្យរលំបង្គោលខ្សែតង់ស្យុងមធ្យម(MV)២២គីឡូវ៉ុល ចំនួន០២ដើម ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ ភូមិ០៤ ភូមិ០៥ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមការងារបច្ចេកទេសកំពុងត្រួតពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តនេះ ក្រុមការងារនឹងជូនដំណឹងបន្តទៀត។

ទឹកជំនន់បានលិចផ្ទះសម្បែងប្រជាពលរដ្ឋ និងហូរយ៉ាងខ្លាំង ។ តាមឃ្លីបវីដេអូពីប្រិយមិត្តហ្វេសប៊ុកបង្ហាញឲ្យឃើញថា ទឹកបានហូរគួចខ្លាំង និងមានជម្រៅលិចត្រឹមដំបូលរថយន្ត ។

គិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ កម្រិតទឹកភ្លៀងនៅខេត្តព្រះសីហនុ បានកើនឡើងដល់កម្ពស់​១៨៨មម ហើយ។ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងសូមអំពាវនាវកុំធ្វើដំណើរចេញក្រៅផ្ទះក្នុងករណីមិនមានភាពចាំបាច់ ៕

រូបភាពពីហ្វេសប៊ុក និង អគ្គិសនីក្រុងព្រះសីហនុ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម