លោកស្រីអតីតប្រធានាធិបតីបូលីវី ប៉ងធ្វើអត្តឃាតនៅក្នុងគុក

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី26 ខែសីហា ឆ្នាំ2021 ម៉ោង 8:28 នាទី ល្ងាច

ប្រភពពី thaipost

ដោយ សាវុឌ្ឍ៖

លោកស្រី ចានីន អាណេស (Janine Añez) អតីតប្រធានាធិបតីបូលីវី អាយុ ៥៤ ឆ្នាំ ដែលត្រូវបានចាប់ខ្លួនកាលពីខែមីនា ឆ្នាំ ២០២១ ហើយកំពុងរង់ចាំការកាត់ទោសចំពោះការធ្វើរដ្ឋប្រហារ និងសម្លាប់អ្នកតវ៉ាយ៉ាងច្រើន បានប៉ុនប៉ងធ្វើអត្តឃាតនៅក្នុងពន្ធនាគារកាលពីថ្ងៃសៅរ៍ទី ២១ សីហាសប្តាហ៍មុន ។

AFP រាយការណ៍ថា កាលពីថ្ងៃទី ២២ សីហា មេធាវីរបស់លោកស្រីនិយាយថា លោកស្រីព្យាយាមសម្លាប់ខ្លួនដោយម្រាមដៃចាក់ក ប៉ុន្តែត្រូវគ្រូពេទ្យជួយទាន់ ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អេឌូអារដូ ដេល កាស្ទីយ៉ូ ក៏បានប្រាប់ដែរថា លោកស្រី អាណេស មានស្នាមម្រាមដៃរបស់គាត់ដែលប៉ុនប៉ងធ្វើអត្តឃាតនៅក្នុងពន្ធនាគារ ។

លោកស្រី អាណេស បានចូលកាន់តំណែងនៅខែវិច្ឆិកាឆ្នាំ ២០១៩ បន្ទាប់ពីប្រធានាធិបតី អេបូ ម៉ូរ៉ាឡេស (Ebo Morales) បានលាលែងពីតំណែង ហើយភៀសខ្លួនចេញទៅក្រៅប្រទេស ដោយសារតែប្រជាជនបណ្តេញដោយការតវ៉ាហឹង្សាអស់ជាច្រើនសប្តាហ៍ បន្ទាប់ពីគាត់ឈ្នះអាណត្តិទី ៤ នៃការបោះឆ្នោត តែថាមិនស្របតាមរដ្ឋធម្មនុញ្ញ ដោយសារលោកស្រីមានអាសនៈកំពូលនៅក្នុងសភា ដូច្នេះលោកស្រីបានក្លាយជាប្រធានាធិបតីស្តីទី នាពេលនោះ ។

បន្ទាប់មក រដ្ឋាភិបាលបណ្តោះអាសន្នរបស់លោកស្រី បានបង្កើតឡើងក្នុងខែតុលា ឆ្នាំ ២០២០ ក្នុងនោះ ពួកឆ្វេងនិយមរបស់លោក ម៉ូរ៉ាឡេស បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី ។ បន្ទាប់មកគាត់បានប្រកាសនៅពីក្រោយការផ្តួលរំលំ ម៉ូរ៉ាឡេស ចោទថាជារដ្ឋប្រហារ ។

លោកស្រីត្រូវបានចាប់ខ្លួននៅក្នុងខែមីនាឆ្នាំនេះ ពីបទដឹកនាំរដ្ឋប្រហារ រួមទាំងភេរវកម្ម ការញុះញង់ និងចោទប្រកាន់​ពីបទសមគំនិត  ។ អគ្គរដ្ឋអាជ្ញាក៏បានចោទប្រកាន់លោកស្រីបន្ថែមថា  «ប្រល័យពូជសាសន៍» ពីឧប្បត្តិហេតុ ២ ដែលបានកើតឡើងក្នុងខែវិច្ឆិកាឆ្នាំ ២០១៩ ដែលបណ្តាលឱ្យមនុស្ស ២២ នាក់ស្លាប់ ។

ក្រុមប្រឆាំងបូលីវីបានថ្កោលទោសចំពោះការប្រព្រឹត្តរបស់រដ្ឋាភិបាលទៅលើលោកស្រី អាណេស ហើយបានអំពាវនាវឱ្យដោះលែងលោកស្រី ។​ គ្រួសាររបស់លោកស្រីបានអំពាវនាវរដ្ឋាភិបាលឲ្យដោះលែងជាច្រើនលើក និងបញ្ជូនលោកស្រីទៅមន្ទីរពេទ្យ​ដើម្បីព្យាបាលជំងឺលើសសម្ពាធឈាម និងត្រួតពិនិត្យដើមទ្រូង ប៉ុន្តែត្រូវបដិសេធ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម